ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយ​អនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Federica Mogherini

(VOVWORLD) - នៅក្នុងជំនួបជាមួយ លោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេស   វៀតណាម នាថ្ងៃទី ៥ ខែសីហា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថាវៀតណាមតែងតែចាត់ទុកសភាអឺរ៉ុបជាដៃគូសំខាន់មួយជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយ​អនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Federica Mogherini - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ លោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប (រូបថត៖ Quochoi.vn)

ការចុះហត្ថលេខានិងការផ្តលសច្ចាប័នលើឯកសារគតិយុត្តិជាច្រើននិងចំនួនដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរនៅក្នុងឆមាសទី ១ នៃឆ្នាំនេះ បានសរឲ្យឃើញអំពីគោលជំហរអាទិភាពនៃទំនាក់ទំនងទ្វេភាគីនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់ភាគីនីមួយៗ ព្រមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំនិងបើកឱកាសថ្មីក្នុងទំនាក់ទំនងវៀតណាម - EU ផងដែរ។

          ប្រធានរដ្ឋសភាវៀតណាមបានជម្រាបជូនលោកស្រី Federica Mogherini  ថាបន្ទប់ពីអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការចូលជាសមាជិកអនុសញ្ញាលេខ ៩៨ នៃអង្គការការងារអន្តរជាតិ (ILO) នាខែមិថុនាកន្លងទៅនោះ រដ្ឋសភាវៀតណាមកំពុងរួមសហការជាមួយរដ្ឋាភិបាល ដើម្បីពន្លឿនដំណើរការធ្វើពិចារណាចំពោះការអនុម័តលើអនុសញ្ញាលេខ ១០៨ និង ៨៧ របស់អង្គការ ILO និងច្បាប់ការងារធ្វើវិសោធនកម្មទៀតផងដែរ។ នេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការអនុវត្តកិច្ចសន្យារបស់ខ្លួនពាក់ព័ន្ធនឹងបទដ្ឋានការងារដែលចែងនៅក្នុងកិច្ចព្រមព្រៀង EVFTA ក៏ដូចជាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក ILO ។

រីឯខ្លួនវិញ លោកស្រី Federica Mogherini បានសង្ឃឹមថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកដល់ប្រទេសវៀតណាម នឹងធ្វើឱ្យទំនាក់ទំនងសហភាពអឺរ៉ុប - វៀតណាមឲ្យកាន់តែស៊ីជម្រៅថែមទៀត។លោកស្រីបាន សង្កត់ធ្ងន់ថាទស្សនៈរបស់ EU ក្នុងការធានាសេរីភាពនាវាចរណ៍និងអាកាសចរណ៍ដើម្បីផលប្រយោជន៍របស់ប្រទេសនានា ហើយភាគីនានាគប្បីគោរពតាមច្បាប់អន្តរជាតិ។ នេះមិនត្រឹមតែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាដែលតំបន់និងអន្តរជាតិយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ