ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា
(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកនាយឧត្តសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកនាយឧត្តសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចលើកនេះបានបង្ហាញពីភាពជាក់ស្តែងនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ ដែលរួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាព ការជឿទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកនៃប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនេះដែរ លោកស្រី Nguyen Thi Kim Ngan បានអះអាងថាថ្នាក់ដឹកនាំ វៀតណាមជានិច្ចកាលគាំទ្រនិងបង្កើតលក្ខណៈអំណោយផលសម្រាប់កងទ័ព នៃប្រទេសទាំងពីរអាចសហការគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើឲ្យភាគីមីយ៉ាន់ម៉ាបន្តគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត ព្រមទាំងដោះស្រាយជំលោះនិងការខ្វែងគំនិតគ្នានៅលើសមុទ្រដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
ក្នុងឯកាសនេះ លោកនាយឧត្តសេនីយ៍ Min Aung Hlaing បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះប្រទេសវៀតណាមនិងអាស៊ាន ព្រមទាំងលើកឡើងយ៉ាងច្បាស់ថាលោកនឹងខិតខំប្រឹងប្រែងនិងចូលរួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រពៃពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ៕