ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួលជួប​ឯក​អគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង

(VOVWORLD) - លោកស្រីមានជំនឿជាក់ថា ប្រជាជនអូស្រ្តាលីនឹងឆាប់ជំនះពុះពារលើរាល់ផលវិបាក ស្ថិរភាពជីវភាពរស់នៅ និងអភិវឌ្ឍប្រទេសជាតិ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួលជួប​ឯក​អគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ នៅក្នុងជំនួបជាមួយលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចែករំលែកជាមួយប្រជាជនអូស្ត្រាលីអំពីការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបណ្តាលពីភ្លើងឆេះព្រៃនារយៈពេលកន្លងទៅ។ លោកស្រីមានជំនឿជាក់ថា ប្រជាជនអូស្រ្តាលីនឹងឆាប់ជំនះពុះពារលើរាល់ផលវិបាក ស្ថិរភាពជីវភាពរស់នៅ និងអភិវឌ្ឍប្រទេសជាតិ។

ធ្វើការពិភាក្សាអំពីទំនាក់ទំនងការទូតទ្វេភាគី លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យភាគីទាំងពីរធ្វើការរៀបចំយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច សំដៅឆ្ពោះទៅរកគោលដៅក្លាយទៅជា top ១០ ដៃគូពាណិជ្ជកម្មឈានមុខរបស់គ្នាទៅវិញទៅមក ហើយសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី គឺ ១០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត លោកស្រី Robyn Mudie បានអះអាងថាអូស្រ្តាលីសន្យាបន្តជួយវៀតណាមអភិវឌ្ឍន៍; រួមជាមួយវៀតណាមជំរុញខ្លាំង លើកកម្ពស់សមត្ថភាព តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងរួមដំណើរជាមួយវៀតណាម ក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ប្រធានអាស៊ាន ២០២០ និងប្រធាន AIPA ២០២០។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួលជួប​ឯក​អគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង - ảnh 2ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនោវៀតណាមលោក Park Noh-wan (រូបថត៖ TTXVN) 

នៅព្រឹកថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនោវៀតណាមលោក Park Noh-wan ។ នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Park Noh-wan បានលើកច្បាស់ថា កូរ៉េខាងត្បូងមានគោលបំណងចង់បន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ កូរ៉េខាងត្បូងក៏បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានទប់ទល់នឹងជំងឺរាតត្បាត Covid-19 យ៉ាងល្អ ហើយស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមកំពុងធ្វើការជាមួយអង្គភាពអាជីវកម្មនិងសហគមន៍ជនវៀតណាមនៅឯបរទេសនៅវៀតណាម ដើម្បីស្វែងរកដំណោះស្រាយដើម្បីជួយឧបត្ថម្ភវៀតណាម ដោះស្រាយការលំបាកដោយសារផលប៉ះពាល់នេះជំ ជំងឺរាតត្បាត Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ