ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារបដិវត្តន៍ជើងចាស់នៅទីក្រុង Hai Phong
(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan បានជូនពរដល់កម្មាភិបាលបដិវត្តន៍ជើងចាស់ទាំងនេះ នឹងទទួលបានសុខភាពបរិបូរណ៍ អាយុយឿនយូរ ដើម្បីមើលឃើញការរីកចម្រើនរបស់ប្រទេសជាតិ ព្រមទាំងក្លាយទៅជាគំរូល្អសម្រាប់កូនៗចៅនៅជំនាន់ក្រោយធ្វើត្រាប់តាមផងដែរ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារបដិវត្តន៍ជើងចាស់នៅទីក្រុង Hai Phong (រូបថត៖ vov.vn) |
នារសៀលថ្ងៃទី ៣ ខែកុម្ភះ ក្នុងឱកាសទៅកាន់ទីក្រុង Hai Phong ដើម្បីអញ្ជើញចូលរួមបណ្តាញផ្សាយទូរទស្សន៍ដោយផ្ទាល់ក្រោមប្រធានបទ “ពន្លឺនៃសេចក្តីជំនឿទុកចិត្ត” ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារលោក Nguyen Xuan Hoa និងលោក Do The ដែលជាកម្មាភិបាលបដិវត្តន៍ជើងចាស់នៅទីក្រុង Hai Phong ។
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានជូនពរដល់កម្មាភិបាលបដិវត្តន៍ជើងចាស់ទាំងនេះ សូមឲ្យទទួលបានសុខភាពបរិបូរណ៍ អាយុយឺនយូរ ដើម្បីមើលឃើញការរីកចម្រើនរបស់ប្រទេសជាតិ ព្រមទាំងក្លាយទៅជាគំរូល្អសម្រាប់កូនៗចៅជំនាន់ក្រោយធ្វើត្រាប់តាមផងដែរ។ ទន្ទឹមនឹងនេះ កម្មាភិបាលបដិវត្តន៍ជើងចាស់ទាំងនេះក៏បានសម្តែងនូវជំនឿជាក់លើការដឹកនាំរបស់បក្ស ហើយជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងដឹកនាំប្រទេសកាន់តែរីកចម្រើនដែលសក្តិសមនឹងទំនុកចិត្តជាទីស្រឡាញ់របស់ប្រជាជនផងដែរ៕