ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើទស្សនកិច្ចនៅខេត្ត Kon Tum
(VOVWORLD) - នាថ្ងៃទី ១៨ ខែមីនា ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំក្រុមការងារ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មកបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាភូមិវប្បធម៌ទេសចរណ៍សហគមន៍ Kon Pring និងក្រុមហ៊ុនចំកាត់ MTV Thien Son នៅឃុំ Dak Long ស្រុក Kon Plong។ រីឯក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Pong និងខេត្ត Kon Tum លោកស្រីប្រធានរដ្ឋសភាបានទទួលស្គាល់និងកោតសរសើរចំពោះលទ្ធផលដែលបក្សភាគ រដ្ឋអំណាចនិងប្រជា ជនខេត្ត Kon Tum សម្រេចបាន។ លេចធ្លោបំផុត គឺសេដ្ឋកិច្ចបន្តរីកចម្រើនប្រកប ដោយស្ថិរភាព ជាមួយនឹងផលិតផលសង្គមសរុបក្នុងឆ្នាំ ២០១៨ កើនឡើង ៩,២៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ លើសពីគោលដៅដែលបានគ្រោងទុក។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យខេត្ត Kon Tum នាពេលខាងមុខ ត្រូវផ្តោតលើការកេងយកផលប្រយោជន៍ក្នុងស្រុកដូចជាការអភិវឌ្ឍ រោងចក្រឱសថ កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍អេកូទេសចរណ៍និងទេសចរណ៍សហគមន៍។ ទន្ទឹមជាមួយគ្នានោះ ម្ចាស់ការក្នុងការទាក់ទាញវិនិយោគ ផ្ទេរប្តូររចនាសម្ព័ន្ឋសេដ្ឋកិច្ចឲ្យមានភាពខ្លាំងក្លាជាងទៀត ដើម្បីធ្វើឱ្យខេត្តកាន់តែសម្បូរធូរធាពីមួយថ្ងៃទៅមួយថ្ងៃ៕