ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី

(VOVWORLD) - ដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាមមានគោលបំណងជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងហុងគ្រីនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។
ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី - ảnh 1អនុប្រធានរដ្ឋសភាហុងគ្រីលោក Istvan Jakab និងមន្ត្រីជាន់ខ្ពស់ជាច្រើនទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។ (រូបថត៖ VOV)

នៅវេលាម៉ោង ១៧និង៣០នាទី (ម៉ោងក្នុងតំបន់) នាថ្ងៃទី ២៥ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Budapest Liszt Ferenc រដ្ឋធានី Budapest ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាហុងគ្រីលោក László Kövér។

ដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាមមានគោលបំណងជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងហុងគ្រីនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក បើកឱកាសថ្មីក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងពិបាកទាយទុកជាមុនជាច្រើន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរសម្រាប់ដំណាក់កាលបន្ទាប់។ នេះជាព្រឹត្តិការណ៍សំខាន់ ដែលលើកកំពស់កិច្ចសហប្រតិបត្តិការសភាទ្វេភាគីក្នុងដំណាក់កាលថ្មី រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គួរឲ្យកត់សម្គាល់ថា សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរនឹងត្រូវបានធ្វើឡើងជាលើកដំបូងដោយមានការចូលរួមពីសាកលវិទ្យាល័យជួរមុខ សម្ព័ន្ធក្រុមហ៊ុន និងអង្គការអប់រំរបស់វៀតណាម និងហុងគ្រី។ សកម្មភាពនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លាលើវិស័យអប់រំ និងបណ្តុះបណ្តាល ជាពិសេសគឺការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងសម័យកាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ