ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរបំបេញទស្សនកិច្ចនៅឥណ្ឌា
|
ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរបំបេញទស្សនកិច្ចនៅឥណ្ឌា |
(VOV)_នាវេលាម៉ោង១៦ ថ្ងៃទី៨ធ្នូ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បាន
អញ្ជើញមកដល់ព្រលានយន្តហោះយោធា Palam នៅទីក្រុងNew Delhi ចាប់ផ្តើមដំណើ
របំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណះរដ្ឋឥណ្ឌា តាមការអញ្ជើញរបស់ប្រធានព្រឹទ្ធ
សភាសាធារណៈរដ្ឋឥណ្ឌា លោក Mohamad Mamid Ansarin ប្រធានសភាជាន់ទាបសា
ធារណះរដ្ឋឥណ្ឌា លោក Sumitra Mahajan។
នាយប់ថ្ងៃទី៨ធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភា លោកស្រី Nguyen Thi
Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខនិង
ធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា។ នៅទីនេះ ប្រធានរដ្ឋសភា លោក
ស្រី Nguyen Thi Kim Ngan បានអះអាងគោលនយោបាយមហាសាមគ្គីជាតិរបស់
បក្ស រដ្ឋវៀតណាម គឺបង្កលក្ខណះងាយស្រួលជានិច្ចចំពោះសហគមន៍ជនវៀតណាម
នៅឯបរទេស ស្ថិរភាពជីវភាពរស់នៅ សម្របខ្លួនជាមួយសង្គមប្រទេសសាមី ពង្រឹង
និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ និងឆ្ពោះទៅស្រុកកំណើត។
ប្រធានរដ្ឋសភាក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ស្ថានទូត
វៀតណាម ប្រចាំនៅ New Delhi ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហ
ប្រតិបត្តិការលើច្រើនវិស័យរវាងឥណ្ឌានិងវៀតណាម៕