ប្រធានរដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំដាក់អោយដំណើរការភារកិច្ចឆ្នាំ២០២០លើវិស័យការងារជនមានគុណូបការៈនិងសង្គមកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំកិច្ចប្រជុំដាក់អោយដំណើរការភារកិច្ចឆ្នាំ២០២០លើវិស័យការងារ ជនមានគុណូបការៈនិងសង្គមកិច្ច។ 
ប្រធានរដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំដាក់អោយដំណើរការភារកិច្ចឆ្នាំ២០២០លើវិស័យការងារជនមានគុណូបការៈនិងសង្គមកិច្ច - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV)

  អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ក្រសួងត្រូវការវិនិយោគ ស្រាវជ្រាវកសាង យុទ្ធសាស្ត្រអភិវឌ្ឍដ៏យូរអង្វែងមួយ ដែលធានាភាពសុខដុមរវាងគោល នយោបាយសង្គមកិច្ចនិយាយរួម គោលនយោបាយសន្តិសុខសង្គមនិយាយ ដោយឡែកជាមួយការផ្លាស់ប្ដូរថ្មីការងារគ្រប់គ្រងរបស់រដ្ឋនិងការអភិវឌ្ឍ ទីផ្សារការងារ អោយកាន់តែសម្បូរបែបនិងស្វាហាប់ក្នុងកាលៈទេសៈ សមាហរណកម្មនាបច្ចុប្បន្ន។         ចំពោះភារកិច្ចក្នុងឆ្នាំ២០២០ លោកស្រីប្រធានរដ្ឋសភាបានសំណូមពរថា៖

        “ក្រសួងផ្តោតទៅលើការងារអធិការកិច្ច ត្រួតពិនិត្យ ឃ្លាំមើលការ អនុវត្តគោលនយោបាយ ច្បាប់ ដោះស្រាយបញ្ហានានាដែលសង្គមមានការ យកចិត្តទុកដាក់។ ទន្ទឹមនឹងនោះ ជូនព័ត៌មាន រាយការណ៍ទៅកាន់ប្រជាជន អំពីលទ្ធផលទាំងវិជ្ជមាននិងអវិជ្ជមានយ៉ាងស្មោះត្រង់ ព្រមទាំងផ្សព្វផ្សាយ គោលនយោបាយ ច្បាប់ទៅកាន់ប្រជាជនដើម្បីជួយអោយប្រជាជនយល់ ច្បាស់និងត្រឹមត្រូវថែមទៀត តាមនោះចែករំលែកនិងបង្កើតការស្រុះចិត្តគំនិតក្នុង ការអនុវត្តគោលនយោបាយនិងច្បាប់នោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ