ប្រធានរដ្ឋសភាវៀតណាមចុះសាកសួសុខទុក្ខនៅមហាវិទ្យាល័យ Vinh នៅខេត្ត Nghe An
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានចុះសាកសួសុខទុក្ខនិង
ជួបធ្វើការងារជាមួយកម្មាភិបាលនៃមហាវិទ្យាល័យ Vinh នៅខេត្ត Nghe An (Image: VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ១៧ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានចុះសាកសួសុខទុក្ខនិងជួបធ្វើការងារជាមួយកម្មាភិបាលនៃមហាវិទ្យាល័យ Vinh
នៅខេត្ត Nghe An ភាគកណ្ដាលវៀតណាម។ ក្នុងជំនួបធ្វើការងារជាមួយគ្រូបង្រៀននិង
និស្សិតមហាវិទ្យាល័យ Vinh ប្រធានរដ្ឋសភា លោក Nguyen Sinh Hung មានគោលបំណង
ថា៖ មហាវិទ្យាល័យនិងផ្នែកអប់រំខេត្ត Nghe An បន្តពង្រីកប្រពៃណីអប់រំនិងបណ្តុះ
បណ្ដាលរបស់ខ្លួន។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឲ្យថ្នាក់ដឹក
នាំនៃមហាវិទ្យាល័យ Vinh បន្ត ផ្លាស់ប្តូរថ្មីការអប់រំនិងបណ្តុះបណ្ដាលលើគ្រប់វិស័យ
ផងដែរ៕