ប្រធានរដ្ឋសភាវៀតណាមជូនពរឆ្នាំថ្មីខុទ្ទកាល័យរដ្ឋសភា
|
ប្រធានរដ្ឋសភាវៀតណាមជូនពរឆ្នាំថ្មីខុទ្ទកាល័យរដ្ឋសភា |
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃទី២៥មករា នៅទីក្រុងហាណូយ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជូនពរឆ្នាំថ្មីថ្នាក់ដឹក
នាំរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិការនិងកម្មាភិ
បាល មន្ត្រីរដ្ឋការ ពលកររបស់ស្ថាប័នខុទ្ធកាល័យរដ្ឋសភា។ ប្រធានរដ្ឋសភាលោកស្រី
Nguyen Thi Kim Ngan បានថ្លែងថា៖
“ យើងខ្ញុំសូមសន្យាចំពោះរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងជាប្លុក
មួយប្រកបដោយសាមគ្គីភាព ឯកភាពនិងធ្វើសកម្មភាព។ យើងខ្ញុំនឹងជាសមូហភាព
មួយជិតស្និទ្ធិ សម្រេចល្អរាល់ភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕”