ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈប្រតិភូធុរជននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន
(VOVWORLD) - លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គោលដៅសំខាន់ៗរបស់វៀតណាមនាពេល នេះ គឺបង្កើតរបកគំហើញក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងធនធានមនុស្ស; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្ម បៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២០ ខែមីនា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូធុរជននៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (USABC) រួម មានប្រតិភូជាង ៩០ នាក់តំណាងឱ្យបណ្ដាសហគ្រាសក្នុងវិស័យដូចជា៖ បច្ចេកវិទ្យា; ទូរគមនាគមន៍ដឹកជញ្ជូន រថយន្ត; ថាមពល; សុខាភិបាល; សេវាកម្មហិរញ្ញវត្ថុ; កសិកម្ម; មូលនិធិវិនិយោគ; ឡូជីស្ទីក សណ្ឋាគារ ការផលិត និងគ្រឿងសំអាង។
ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ USABC មកកាន់វៀតណាម បន្ទាប់ ពីវៀតណាម-អាមេរិកបានលើកកំពស់ទំនាក់ទំនងឡើងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ហើយសង្កត់ធ្ងន់ថា ក្របខ័ណ្ឌថ្មីនេះនឹងបង្កើតបរិយាកាស និងកម្លាំងចលករថ្មី សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិ យោគ ជាមួយនឹងចក្ខុវិស័យវែងជាង មាត្រដ្ឋានធំជាង ការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គោលដៅសំខាន់ៗរបស់វៀតណាមនាពេល នេះ គឺបង្កើតរបកគំហើញក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងធនធានមនុស្ស; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្ម បៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះការសន្យារបស់រដ្ឋាភិបាល អាមេរិកក្នុងការពិចារណាទទួលស្គាល់នូវយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម ដោយអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចបង្កើតបរិយាកាស ផ្លូវច្បាប់ដ៏អំណោយផល និងផ្ទៀងស្តាប់មតិរបស់សហគ្រាសអាមេរិក។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖
“រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងសហគ្រាសនៃ ប្រទេសទាំងពីរ; ខិតខំបង្កើតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយអំណោយផល ស្ថិរភាព និងតម្លាភាព ដើម្បីឲ្យសហគ្រាសបរទេស រួមទាំងសហគ្រាសសហរដ្ឋ អាមេរិកបន្តដំណើរការ ពង្រីកមាត្រដ្ឋាននិងអភិវឌ្ឍន៍យ៉ាងយូរអង្វែងនៅវៀតណាម ជាពិសេសក្នុងវិស័យដែលអាមេរិកមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ រដ្ឋសភាបាននិងកំពុងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់ ក្តីកង្វល់ និងបំណង ប្រាថ្នារបស់សហគមន៍ធុរកិច្ច រួមទាំងសហគ្រាសអាមេរិកទាក់ទងនឹងគោលនយោ បាយ និងច្បាប់របស់វៀតណាម”។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានឆ្លើយតប យ៉ាងល្អិតល្អន់ចំពោះក្រុមបញ្ហានីមួយៗ និងមតិនីមួយៗរបស់គណៈប្រតិភូ USABC ផងដែរ៕