ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri
(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Quang Tri លើកកម្ពស់ប្រសិទ្ធភាពនៃមណ្ឌល និងតំបន់ឧស្សាហកម្ម និងអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញទុនវិនិយោគពីបរទេសផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri |
នារសៀលថ្ងៃទី ២៨ ខែធ្នូ នៅខេត្ត Quang Tri ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Quang Tri លើកកម្ពស់ប្រសិទ្ធភាពនៃមណ្ឌល និងតំបន់ឧស្សាហកម្ម និងអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញទុនវិនិយោគពីបរទេសផងដែរ។ ចំពោះគម្រោង Festival “ ដើម្បីសន្តិភាព” នោះ លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់គម្រោងតភ្ជាប់បណ្ដាមជ្ឈ មណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ ហើយរដ្ឋសភានិងផ្ដល់មតិគាំទ្រគម្រោងនេះ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ខេត្តត្រូវត្រៀមរៀបចំឲ្យបានល្អ ដើម្បីអនុវត្តន៍មហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត; ជាពិសេស ឯកសារនៃមហាសន្និបាតនេះត្រូវសមស្របនឹងការតម្រង់ទិសដៅរួមរបស់បក្ស ការិយាល័យនយោបាយ ហើយថែមទាំងសមស្របនឹងស្ថានភាពជាក់ស្ដែងនៅក្នុងខេត្ត។ ទន្ទឹមនឹងនេះ អនុវត្តន៍ល្អនូវរាល់សេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងសេចក្ដីសម្រេចចិត្តរបស់បក្ខភាគខេត្ត ។ បន្តអនុវត្តន៍ល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ ខ្លាំងមាំមួន និងបំពេញល្អនូវការងារកម្មាភិបាល។ លើសពីនេះទៅទៀត ពង្រឹងការងារចលនាប្រជាជន ត្រួតពិនិត្យ និងឃ្លាំមើល ដើម្បីរក្សាវិន័យរបស់បក្សយ៉ាងម៉ឺងមាត់ផងដែរ៕