ប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយតំណាងនៃមហា សន្និបាតលើកតម្កើងគំរូសិក្សារៀនសូត្រក្នុងទូទាំងប្រទេស
(VOVWORLD) - តំណាងទាំង២៩៤នាក់នៃមហាសន្និបាតលើកនេះ សុទ្ធតែជាគំរូដ៏ឆ្នើមនៅក្នុងគ្រួសារ វង្សត្រកូល សហគមន៍ និងអង្គភាពអំពី ភាពឧស្សាហ៍ព្យាយាម ស្មារតីសិក្សារៀនសូត្រដោយខ្លួនឯង ជំនះ ពុះពារ លើការលំបាកដើម្បីទទួលបានលទ្ធផលល្អ ព្រមទាំងចេះស្រាវជ្រាវ អនុវត្ត ចំណេះដឹងវិទ្យាសាស្ត្រចូលក្នុងការធ្វើផលិតកម្ម អាជីវកម្ម ការបំពេញ ការងារនៅស្ថាប័ន ឬការផ្លាស់ប្ដូរថ្មីវិធីសាស្ត្របង្រៀន ថែទាំដល់សិស្សា នុសិស្ស។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៣០ វិច្ឆិកា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាល ជាមួយបណ្ដាតំណាង ដែលមកចូលរួមមហាសន្និបាតលើកតម្កើងគំរូសិក្សារៀនសូត្រ ក្នុងទូទាំងប្រទេស។ តំណាងទាំង២៩៤នាក់នៃមហាសន្និបាតលើកនេះ សុទ្ធតែជាគំរូដ៏ឆ្នើមនៅក្នុងគ្រួសារ វង្សត្រកូល សហគមន៍ និងអង្គភាពអំពី ភាពឧស្សាហ៍ព្យាយាម ស្មារតីសិក្សារៀនសូត្រដោយខ្លួនឯង ជំនះពុះពារ លើការលំបាកដើម្បីទទួលបានលទ្ធផលល្អ ព្រមទាំងចេះស្រាវជ្រាវ អនុវត្ត ចំណេះដឹងវិទ្យាសាស្ត្រចូលក្នុងការធ្វើផលិតកម្ម អាជីវកម្ម ការបំពេញ ការងារនៅស្ថាប័ន ឬការផ្លាស់ប្ដូរថ្មីវិធីសាស្ត្របង្រៀន ថែទាំដល់សិស្សានុសិស្ស។
ថ្លែងនៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា នាពេលខាងមុខ ដើម្បីនាំប្រទេសជាតិឆ្លងកាត់ពុះពារលើការ លំបាកឧបសគ្គ ឈានចូលដំណាក់កាលអភិវឌ្ឍថ្មីនោះ គឺត្រូវតែមានជំហាន លោតផ្លោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនោះវិស័យអប់រំ-បណ្ដុះ បណ្ដាលនិងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាត្រូវបានបក្ស រដ្ឋ ចាត់ទុកថា ជាគោល នយោបាយចម្បង ជាកម្លាំងចលករ និងលក្ខខណ្ឌសារវ័ន្តដើម្បីធានា គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងនិងការពារមាតុប្រទេស។
លោកស្រីប្រធានរដ្ឋសភាប្រគល់កាដូជនចំពោះបណ្ដាតំណាង។ (រូបថត៖ TTXVN) |
លោកស្រីប្រធានរដ្ឋសភាចាត់ទុកថា ក្រៅពីការលើកកំពស់ថែមទៀត នូវសុពលភាព ប្រសិទ្ធភាពនៃការងារអភិបាលកិច្ចលើវិស័យនេះ ក៏ត្រូវ យកចិត្តទុកដាក់ដល់ការជំរុញយ៉ាងខ្លាំងក្លានូវការសិក្សារៀនសូត្រនៅក្នុង ប្រជាជន តាមរយៈការបន្តកសាងគំរូសិក្សាដោយមានគុណភាពខ្ពស់ជាង ព្រមទាំងឃោសនា លើកទឹកចិត្តប្រជាជនគ្រប់រូប គ្រប់គ្រួសារ ស្ថាប័ន សមូហភាព សហគ្រាស និងធុរជនទាំងអស់ចូលរួមសិក្សារៀនសូត្រអស់ មួយជីវិត កសាងប្រទេសទាំងមូលក្លាយទៅជាសង្គមសិក្សារៀនសូត្រ ផងដែរ៕