ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេស

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេស  - ảnh 1
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេស (VOV)

(VOV)_នារសៀលថ្ងៃទី២២ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋ​សភា​វៀត​ណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ​បណ្ដាឯកអគ្គរដ្ឋ​ទូត ប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេស ដែលទើបនឹងបានតែង
តាំង។ នៅទីនេះ លោក Nguyen Sinh Hung បាន​សង្កត់ធ្ងន់ថា៖ ក្នុងសភាពការណ៍
លើ​ពិភពលោកនៅមានការបំរ៉ែបមរួលដ៏​ស្មុគ្រស្មាញនោះ នៅមានឱកាសនិងកា​រលំបាកសាកល្បងជាច្រើន ដូច្នេះ ​បណ្ដាអ្នកកាទូត​ត្រូវឆ្លៀតយកឱកាស​សហប្រ
តិបត្តិការ​មានផល​ប្រយោជន៍​ជាច្រើន សំរាប់ភាគីនានា ឆ្លងកាត់រាល់ការលំបាក
សាកល្បង។ ប្រធា​ន​រដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ ប្រជាជន
វៀតណាម ​និងមនុស្សលោក លើទូទាំងពិភពលោកសុទ្ធតែស្នេហារសន្តិភាព ជា
និច្ច​កាលមានគោលបំណងសហប្រតិបត្តិការ ដោយហេតុនេះ បណ្ដាអ្នកការទូត​ត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសនានា ធ្វើអោយ​ពិភពលោកយល់ដឹងបន្ថែមអំពីទឹកដី ​មនុស្ស និងវប្បធម៌វៀតណាម។ ទន្ទឹមនោះ​ បណ្ដាស្ថាប័នដំណាងការទូតក៏ត្រូវយកចិត្តទុកដាក់ដល់ជនវៀតណាមនៅឯបរទេស
 ថែទាំនិងគាំពាប្រជាពលរដ្ឋ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ