ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិន

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិន - ảnh 1
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិន


        Vovworld-នាព្រឹកថ្ងៃទី៦វិច្ឆិកានៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀត​ណាម​លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋ​ចិន​លោក Xi Jinping។ នៅពិធីនេះប្រធានរដ្ឋសភា Nguyen Sinh Hung បាន​អះអាង​ថា​បក្សរដ្ឋរដ្ឋសភានិងប្រជាជនវៀតណាមជានិច្ចកាលគោរពការរក្សានិងពង្រីក​ចំណងសាមគ្គីភាពមិត្តភាពវៀតណាម-ចិន។ រដ្ឋសភាវៀតណាមនឹងធ្វើអស់ពី​កំលាំង​កាយចិត្តដើម្បីពូនជ្រំចំណងមិត្តភាពនិងទំនាក់ទំនងសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

        ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរថា បណ្ដាស្ថាប័ន​ឯកទេស​របស់រដ្ឋសភានៃប្រទេសទាំងពីរ ក្រុមសមាជិកសភាមិត្តភាពវៀតណាម-ចិននៃ​រដ្ឋសភាទាំងពីរត្រូវជំរុញថែមទៀតការជួបប្រាស្រ័យសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍អំពីកិច្ចការនិតិបញ្ញត្តិកិច្ចការឃ្លាំមើលនិងចេញសេចក្តីសំរេចចិត្ត​ចំពោះបញ្ហាធំៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។

        ប្រធានរដ្ឋសភាបានចាត់ទុកថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវគោរព​ការ​ដោះស្រាយសមស្របបញ្ហានៅសមុទ្រលើគោលការណ៍គោរពផលប្រយោជន៍​សមស្របរបស់គ្នាសមស្របនឹងច្បាប់អន្តរជាតិដើម្បីផលប្រយោជន៍យូរអង្វែងនៃបក្សទាំងពីរប្រជាជាតិទាំងពីរ។

        រីឯអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា បក្ស​និង​រដ្ឋចិនជានិច្ចកាលគោរពនិងគាំទ្រការបង្កើនការជួបប្រាស្រ័យសហប្រតិបត្តិការ​រវាងរដ្ឋសភាចិននិងរដ្ឋសភាវៀតណាមក៏ដូចជាជួបប្រាស្រ័យមិត្តភាពរវាង​ប្រជាជននៃប្រទេសទាំងពីរ​នេះជាកត្តាសំខាន់នៃទំនាក់ទំនងដៃគូ​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។

        បន្ទាប់ពីជំនួបសន្ទនា អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping អញ្ចើញ​ចូលរួមនិងថ្លែងមតិនៅរដ្ឋសភាវៀតណាម។ លោក Xi Jinping បាន​ជឿជាក់​ថា ក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀត​ណាម​ពិតប្រាកដនឹងដណ្ដើមបានជ័យជំនះថ្មីក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ