ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក
|
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក លើក
ទី៤ នាព្រឹកថ្ងៃទី១ កញ្ញា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានមានជំនួបសន្ទនាដាច់ដោយឡែកជាមួយសមាជិកគណៈ
កម្មាធិការអចិន្ត្រៃយ៍សមាជចិន លោក Zhāng dé jiāng ប្រធានសហភាពអន្តរស
ភាពិភពលោក Saber Chowdhury ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧០ លោក Mogens Lykketoft និងប្រធានសភាជាន់ទាបបែឡារូស Vladimir
នៅទីក្រុង New York អាមេរិក៊។
នៅក្នុងជំនួបសន្ទនាជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សមាជចិន
លោក Zhāng dé jiāng ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន
សង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមមានគោលបំណងរួមជាមួយរដ្ឋសភាចិន បើក
ទូលាយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការងារផ្លាស់ប្តូរព័ត៍មាន
និងបទពិសោធ។ ស្ដីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភា Nguyen Sinh Hung
បានស្នើអោយភាគីទាំងពីរត្រូវគោរពកិច្ចព្រមព្រៀង និងការផ្តួចផ្តើមគំនិតរួមរបស់
ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់
សមុទ្រខាងកើត។ ភាគីទាំងពីរត្រូវការអនុវត្តយ៉ាងមឹងម៉ាត់និងគ្រប់គ្រាន់នូវ កិច្ច
ព្រមព្រៀងអំពិបណ្ដាគោលការណ៍បញ្ជាណែនាំជាសារវ័ន្តដើម្បីដោះស្រាយបញ្ហា
លើសមុទ្រ វៀតណាម-ចិន និងសេចក្ដីប្រកាសស្ដីពីប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC) រួមជាមួយប្រទេសអាស៊ានទាំងឡាយ សម្រេចការ
កសាង៖ក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC)។
ក្នុងជំនួបសន្ទនាជាមួយ ប្រធានសហភាពអន្តរសភាពិភពលោក Saber Chowdhury
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអោយដឹងថា៖ ដើម្បីរួមចំណែក
ចូលក្នុងការអនុវត្តរបៀបវារះ អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងគោលដៅអភិវឌ្ឍន៍
និរន្តរភាពផ្សេងៗទៀត រដ្ឋសភាវៀតណាមនឹងផ្សព្វផ្សាយ ធ្វើវិសោធនកម្ម និង
បំពេញបន្ថែមឯកសារគតិយុត្តិនានា ដែលទាក់ទិនដល់ការអនុវត្តកម្មវិធីនេះ។
ទន្ទឹមនឹងនោះ វៀតណាម នឹងសម្រេចបណ្ដាផែនការអភិវឌ្ឍន៍ និងថវិការ ដើម្បី
អនុវត្តកម្មវិធីនេះ។ រីឯ លោក Saber Chowdhury មានគោលបំណងថា៖ រដ្ឋសភា
វៀតណាមបន្តរួមចំណែកច្រើនថែមទៀតទៅក្នុងសកម្មភាពរបស់ IPU នាពេល
ខាងមុខនេះ៕