ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាប្រធានសភាជាន់ទាបជប៉ុន

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាប្រធានសភាជាន់ទាបជប៉ុន - ảnh 1
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាប្រធានសភាជាន់ទាបជប៉ុន

(VOV)_ក្នុងឱកាសចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាលើពិភពលោក លើក
ទី៤ នៅទីក្រុង New York (អាមេរិក) នាយប់ថ្ងៃទី៣០សីហា តាមម៉ោងតំបន់ ​និងត្រូវ
​ជាថ្ងៃ​ទី៣១សីហា តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក ​Nguyen
 Sinh Hung បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន លោក ​Tadamori
Oshima ។ ប្រធានរដ្ឋសភា​ លោកNguyen Sinh Hung បានស្នើ​អោយ​ភាគីទាំងពីរ 
ត្រូវរក្សាដំណើរបំពេញទស្សនកិច្ចថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរ ជំរុញថែម
ទៀតកម្មវិធីជួបប្រាស្រ័យរវាងរដ្ឋសភា សម្ព័ន្ធសមាគមសមាជិកសភា​មិត្តភាព 
និងសមាជិក សមាជិកាសភានានា ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៍មាន និងការយល់
ដឹងគ្នាទៅវិញទៅមក​លោក Nguyen Sinh Hung ក៏បានស្នើអោយរដ្ឋសភា​ជប៉ុន
​ យកចិត្តទុកដាក់ គាំទ្រការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់អំពីសេដ្ឋកិច្ច ​ជំរុញ​
រដ្ឋាភិបាលជប៉ុនបន្តរក្សាទុន ODA នៅកំរិតខ្ពស់ចំពោះវៀតណាម។ស្ដីពី​ស្ថាន
ភាពនៅសមុទ្រខាងកើតនវបច្ចុប្បន្ន ប្រធានរដ្ឋសភា​ លោក Nguyen Sinh Hung​ 
បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ​គឺ​ប្តេជ្ញា​ត
ស៊ូប្រឆាំងដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ​ អនុសញ្ញារបស់​អង្គ
ការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS) ភាគីទាំង​ឡាយ​
ត្រូវយកចិត្តទុកដាក់អនុវត្តដោយគ្រប់គ្រាន់ និងប្រសិទ្ធិភាពសេចក្ដីប្រកាស
អំពី​ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខំប្រឹងប្រែងក
សាង​ក្រមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។ វៀតណាមសូម
ថ្លែង​អំណរ​គុណ ​និងមានគោលបំណងបន្តទទួលបានការគាំទ្រពីជប៉ុន និង
រដ្ឋ​សភាជប៉ុនចំពោះវៀតណាម ក្នុងបញ្ហានៅសមុទ្រខាងកើតនេះ។

          មុននោះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ក៏បាន​
អញ្ជើញទៅទស្សនា សាកសួរសុខទុក្ខកម្មាភិបាល បុគ្គលិកនៃគណៈប្រតិភូ
វៀតណាមអមអង្គការសហប្រជាជាតិផងដែរ។   

ប្រតិកម្មទៅវិញ

ផ្សេងៗ