ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ
(VOVWORLD) -នារសៀលថ្ងៃទី១វិច្ឆិកា នៅវិមានប្រធានរដ្ឋ រដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅជួបសម្ដែងការគួរសម អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។
ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ |
នារសៀលថ្ងៃទី១វិច្ឆិកា នៅវិមានប្រធានរដ្ឋ រដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅជួបសម្ដែងការគួរសម អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖រដ្ឋសភាវៀតណាមនឹងរួមសហការជិតស្និទ្ធិជាមួយរដ្ឋាភិបាលវៀតណាម រដ្ឋសភានិងរដ្ឋាភិបាលឡាវ អនុវត្តគំរោងការណ៍អាគាររដ្ឋសភាឡាវ ប្រកបដោយជោគជ័យនិងធានាថានេះជាសំណងទំនើបពោពេញទៅដោយវប្បធម៌និងអត្តសញ្ញាណជនជាតិ ទទួលបានការគាំទ្រខ្ពស់ពីប្រជាជនឡាវជានិមិត្តរូបនៃចំណងមិត្តភាពសាមគ្គីភាពពិសេស វៀតណាម-ឡាវ។
រីឯអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមលៃទុកសំរាប់បក្ស រដ្ឋ និងប្រជាជនឡាវ៕