ប្រធានរដ្ឋសភាវៀតណាមទៅចូលរួមមហាសន្និបាត IPU លើកទី១៣០
(VOVWORLD) /  
|
ប្រធានរដ្ឋសភាវៀតណាមទៅចូលរួមមហាសន្និបាត IPU លើកទី១៣០ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៦មិនា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ចើញទៅប្រទេសស្វីសចូលរួមមហាសន្និបាតអន្តរសភាពិភពលោក (IPU) លើកទី១៣០តាមសេចក្តីអញ្ចើញរបស់ប្រធានអន្តរសភាពិភពលោក។ ការដែលជាលើកដំបូងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានចូលរួមមហាសន្និបាតអន្តរសភាពិភពលោក (IPU) លើកទី១៣០ ជារបត់
សំខាន់រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមលើឆាកអន្តរជាតិ ឈាន
ទៅវៀតណាមនឹងទទួលរៀបចំ IPU លើកទី១៣២នាឆ្នាំ២០១៥។
ក្នុងរយៈពេល៥ថ្ងៃ ដំណាងជាង៧០០នាក់មកពីប្រទេសសមាជិកចំនួន១៤១នឹងប្រមូលផ្ដុំពិភាគ្សាលើប្រធានបទជាច្រើន។ ប្រធានបទសំខាន់របស់មហាសន្និបាត គឺជំរុញការខំប្រឹងប្រែងសំដៅរំសាយអាវុធនុយគ្លេអ៊ែ-ជាអាទិភាពធំមួយក្នុងចំណោម អាទិភាពរបស់អន្តរសភាពិភពលោកសំដៅកសាងពិភពលោកសុវត្ថិភាពជាង។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung នឹងទៅបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីសនិងសាធារណៈរដ្ឋ
អ៊ិតាលីសំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ច
សហប្រតិបត្តិការអន្តរសភា៕
-VOVWORLD