ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីប៊ុលហ្គារី
|
ប្រធានរដ្ឋសភា Nguyen Sinh Hungនិងនាយករដ្ឋមន្ត្រី ប៊ុលហ្គារីPlamen Vasilev Oesharski (VOV) |
(VOV)_នារសៀលថ្ងៃទី ៧ មេសា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត
ណាម លោកNguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី ប៊ុលហ្គារី លោកPlamen Vasilev Oesharski ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត
ណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអបអរសាទរការដែល លោកនាយក
រដ្ឋមន្ត្រី Plamen Vasilev Oesharski សំរេចជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មតាមរយៈសកម្មភាពរបស់រដ្ឋាភិបាលនិងអះអាងថា៖ រដ្ឋសភាវៀតណាម នឹងគាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាជឿជាក់ថា
កិច្ច សហប្រតិបត្តិការរវាងភាគីទាំងពិរនឹងស៊ីជំរៅជាង ជាក់ស្ដែងជាង និងមាន ប្រសិទ្ធិភាពខ្ពស់ជាង។
រីឯ លោកនាយករដ្ឋមន្ត្រី ប៊ុលហ្គារី Plamen Vasilev Oesharski ក៏បានសង្កត់ធ្ងន់ដែរថា៖ ប៊ុលហ្គារី ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ និងអះ
អាងថា៖ ប៊ុលហ្គារី នឹងធ្វើជាស្ពានតភ្ជាប់វៀតណាមនិង EU ដែរ។
នារសៀលថ្ងៃទី៧មេសាអគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តី Plamen Vasiliev Oresharski។
លោក Nguyen Phu Trongបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភនិងការគាំទ្រដ៍
ស្មោះត្រង់ដែលប៊ុលហ្គារីបានលៃទុលទុកសំរាប់វៀតណាមក្នុងបុព្វហេតុការពារនិង
កសាងប្រទេសជាតិ។លោកបានគូសបញ្ជាក់ថែមទៀតថា៖វៀតណាមជានិច្ចកាល
ផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយបណ្តាប្រទេសមិត្តជាប្រពៃណីដែលក្នុងនោះ
មានប្រទេសប៊ុលហ្គារីផងដែរ។ លោកPlamen Vasiliev Oresharskiអះអាងថា៖ប៊ុលហ្គារីមានការយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិតង្តភាពនិង
កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។លោកគូសបញ្ជាក់ថែមទៀតថា៖នឹងខំប្រឹង
ប្រែងបង្កការប្រែប្រួលក្នុងទំនាក់ទំនងទ្វេភាគីជាពិសេសលើវិស័យសហប្រតិបត្តិការ
ខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំង២។
ក្នុងពិធីទទួលលោកPlamen Vasiliev Oresharskiនារសៀលថ្ងៃទី៧មេសាដដែលប្រធាន
រដ្ឋវៀតណាមលោក Truong Tan Sangបានចាត់ទុកថា៖ដោយឈរលើមូលដ្ឋាននៃទំនាក់
ទំនងមិត្តភាពជាប្រពៃណីប្រទេសទាំង២មានលក្ខ័ណ្ឌគ្រប់គ្រាន់ដើម្បីកសាងទំនាក់ទំនង
ដៃគូយុទ្ឋសាស្រ្ត។លោក Truong Tan Sangមានជំនឿជាក់ថា៖ការដែលវៀតណាមនិង
សហភាពអឺរ៉ុប(EU)ឆាប់បញ្ចប់ការចរចារស្តីពីពាណិជ្ជកម្មសេរីនឹងបើកចេញឱកាសដ៍
ធំធេងសំរាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំង២ដែលក្នុងនោះមានវៀតណាមនិង
ប៊ុលហ្គារីផង។ក្នុងឱកាសនេះដែរលោកPlamen Vasiliev Oresharskiគូសបញ្ជាក់ថា៖ទំនាក់ទំនងរវាងប្រទេសទាំង២មិនគ្រាន់តែជាទំនាក់ទំនងមិត្តភក្តិប៉ុណ្ណោះទេថែមទាំង
ជាដៃគូសំខាន់ទៀតផង។ប៊ុលហ្គារីត្រៀមខ្លួនជាស្រេចជាស្ពានសំរាប់វៀតណាម
ជ្រៀតចូលទីផ្សារអឺរ៉ុបដ៍ទូលំទូលាយថែមទៀត៕