ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ
(VOVworld) – នារសៀលថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី
Pany Yathotou ដែលកំពុងមានដំណើរទស្សនកិច្ចនៅ វៀតណាម។ ប្រធានរដ្ឋសភា
Nguyen Sinh Hung វាយតំលៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃឆ្នាំសាមគ្គីមិត្តភាព
វៀតណាម-ឡាវ ២០១២ និងសង្កត់ធ្ងន់ទៅលើ ជោគជ័យរួមរបស់រដ្ឋសភានៃប្រទេស
ទាំង ២ ក្នុងការរៀបចំសន្និសីទទំនាក់ទំនង រវាងរដ្ឋសភាវៀតណាម-ឡាវ នាខែមេសា
នៅខេត្ត Son La ភាគខាងជើង វៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung មាន
គោលបំណងថា៖ នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំង ២ នឹងបង្កើនអនុវត្តការ
ព្រមព្រៀង សហប្រតិបត្តិការថែមទៀត និងសហកាយ៉ាងជិតស្និត លើបណ្ដាវេទិការ
ក្នុងតំបន់ និងអន្តរជាតិ។ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានទទួល
ស្គាល់ ការខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំទ្វេភាគីវៀតណាម-ឡាវ ឲ្យខ្លាំងក្លា
ថែម ទៀត៕
|
ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (Image: Internet) |