ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវនិងម៉ារ៉ុក

(VOVWORLD) - ព្រឹកថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភា ឡាវ ឧត្តមសេនីយ៍ឯក Sengnouane Sayalat។ 
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវនិងម៉ារ៉ុក - ảnh 1 ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវ

(VOVworld) – នាព្រឹកថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភា ឡាវ ឧត្តមសេនីយ៍ឯក Sengnouane Sayalat។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋសភា វៀតណាមអះអាងថាជោគជ័យរបស់ឆ្នាំសាមគ្គីមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៤០ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ បានពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីពិសេសនិងកិច្ច សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយទ្វេភាគីប្រកបដោយនិរន្តរភាព។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ឯក Sengnouane Sayalat បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការនិងជំនួយរបស់រដ្ឋសភាវៀតណាមចំពោះរដ្ឋសភាឡាវ។ ស្ថាប័ននៃរដ្ឋសភាប្រទេស ទាំងពីរក៏តែងតែសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាដែរ។ អនុប្រធានរដ្ឋសភាឡាវបានអះអាងនូវការគាំទ្រអស់ពីកំលាំងកាយចិត្តដើម្បីវៀតណាមរៀបចំសន្និសីទ APPF លើកទី ២៦ ប្រកបដោយជោគជ័យ។

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវនិងម៉ារ៉ុក - ảnh 2 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ទាបព្រះរាជាណាចក្រម៉ារ៉ុកលោក Mohammed Ouzzine 

        នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ទាបព្រះរាជាណាចក្រម៉ារ៉ុកចំនួន ២ រូបគឺ លោក Mohammed Ouzzine និងលោកស្រី Amina Maelainine។ លោកស្រី Nguyen Thi Kim Ngan បានសម្តែងគោលបំណងថា៖ ដោយឈរលើគ្រឹះស្ថានទំនាក់ទំនងនយោបាយល្អប្រសើរភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជំរុញការតភ្ជាប់រវាងសហគមន៍សហគ្រិននៃប្រទេសទាំងពីរ។  ថ្លែងមតិនៅទីនេះ អុនប្រធានសភាជាន់ទាបម៉ារ៉ុក លោក Mohammed Ouzzine បានបញ្ជាក់ថា៖ ភាគី ទាំងពីរនឹងជាស្ពានតភ្ជាប់រវាងសហភាពអាហ្វ្រិកនិងអាស៊ាន។ ម៉ារ៉ុកនឹងបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បន្តយន្តការសហការនៅបណ្ដាវេទិការអន្តរជាតិនិង តំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ