ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (ខាងស្ដាំ)​ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong


(VOVworld) - នារសៀលថ្ងៃទី១០ កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម
លោក Hong Xiaoyong។នៅទីនេះ លោកNguyen Sinh Hung បានសំដែងគោល
បំណងថា ក្នុងឋានៈរបស់ខ្លួនលោកឯកអគ្គរដ្ឋទូតចិន នឹងមានការរួមវិភាគទាន
យ៉ាងសកម្មសំរាប់ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពរវាងប្រទេសទាំង២ និង
រដ្ឋសភាទាំង២។លោក Nguyen Sinh Hung បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេស
ទាំង២ត្រូវបានពង្រឹងដោយឈរលើស្មារតីសន្តិភាព មិត្តភាពការអភិវឌ្ឍន៍និងជំនឿ
ជាក់គ្នាទៅវិញទៅមក។លោក Xiaoyong បានថ្លែងអំណរគុណលោកNguyen Sinh
Hung ដែលបានលៃទុកពេលវេលាដើម្បីទទួលជួបសន្ទនា ហើយដោយមានគោល
បំណងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាល
រដ្ឋសភាវៀតណាមដើម្បីសម្រេចភារកិច្ច។លោក បានអះអាងថា បក្សនិងរដ្ឋាភិបាល
ចិនយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាមនិងខិតខំប្រឹងប្រែងជំរុញ
ទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេសទាំង២លើគ្រប់ វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ