ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន
|
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន (VNA) |
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ ក្នុងពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
ជប៉ុនប្រចាំនៅវៀតណាម លោក Kunio Umeda ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ជ៉ុនជានិច្ចកាលជាដៃគូគួរ
ឲ្យទុកចិត្តរបស់វៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម
និងវប្បធម៌។ ប្រធានរដ្ឋសភាវៀតណាមបានជូនដំណឺងថា៖ វៀតណាមកំពុង
ត្រៀមរៀបចំសកម្មដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ព្រះចៅអធិរាជ្យនិងព្រះ
អធិរាជ្យានីនាពេលខាងមុខ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម
លោក Kunio Umeda បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
របស់ព្រះចៅអធិរាជ្យនិងព្រះអធិរាជ្យានីជប៉ុនមានអត្ថន័យដ៏សែនសំខាន់ដែល
កត់សម្គាល់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយនិង
ជានិមិត្តរូបនៃការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងរវាងជប៉ុននិងវៀតណាម។
នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ក៏បាន
ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម ផងដែរ៕