ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាប្រធានាធិបតីម៉ុងហ្គោលី

            

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាប្រធានាធិបតីម៉ុងហ្គោលី - ảnh 1
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាប្រធានាធិបតីម៉ុងហ្គោលី

Vovworld-ក្នុងពិធី ទទួលជួបសន្ទនាលោក Tsakhiangin Elbegdorjប្រធានាធិបតីម៉ុង
ហ្គោលី​​  លោកNguyen Sinh Hungប្រធានរដ្ឋសភាវៀតណាមបានស្នើថា៖វៀតណាម
និង​ ម៉ុងហ្គោលី​​  ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេទាំង២​ឲ្យខ្លាំង​ក្លាថែមទៀត។លោក
Nguyen Sinh Hungអះ អាងថា៖រដ្ឋសភាវវៀតណាមមានបំណងបង្កើនកិច្ចសហប្រតិ
បត្តិការជាមួយរដ្ឋសភា ម៉ុងហ្គោលី​​  ក្នុងសកម្មភាពនីតិបញ្ញាតិ​និងបញ្ហាមួយចំនួន
ទៀតផង។ លោកNguyen Sinh Hungក៍បានស្នើរស្ថាប័នមានសមត្ថភាពរបស់ភាគីទាំង
២សហការជាមួយគ្នាដើម្បីរៀបចំរាល់សកម្មភាពរំលឹកខួបលើកទី៦០នៃទិវាបង្កើត
ទំនាក់ទំនងការទូតរវាងប្រទេសទាំង២នាខែវិច្ឆិកាឆ្នាំ២០១៤។

      ក្នុងពិធីជួបសំណះសំណាលនាថ្ងៃទី២២វិច្ឆិកា ប្រធានាធិបតីម៉ងហ្វោ​លី លោក
Tsakhia Elbegdorj បានឧទ្ទេសនាមជាមួយនិស្សិតសាលាសភាបណ្ឌិតការទូតវៀត
ណាម អំពី ទឹកដី មនុស្ស វប្បធម៌ សេដ្ឋកិច្ចរបស់ម៉ងហ្គោលី។ ប្រធានាធិបតីលើក
ច្បាស់ថា វៀតណាមនិងម៉ងហ្គោលីមានទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ល្អប្រសើ ហើយបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ប្រធានាធិបតីម៉ងហ្គោលីមាន
គោលបំណងថា នាពេលខាងមុខ វៀតណាមនិង ម៉ងហ្គោលី​បង្កើនទំនាក់ទំនង
មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិបត្តិការ
លើវិស័យអប់រំ។ លោក Tsakhia Elbegdorj ក៏សង្ឃឹមថា មាននិស្សិតវៀតណាម
ជាច្រើនមកបំពេញការសិក្សា​នៅម៉ងហ្គោលីក៏ដូចជាជម្រុញការលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួល ដើម្បី និស្សិតម៉ងហ្គោលីទៅសិក្សានៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ