ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលី

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលី - ảnh 1
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលី (VOV)

        Vovworld-នារសៀលថ្ងៃទី៦មករានៅទីក្រុងហាណូយ ក្នុងពិធីទទួឡជួប​សន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលីលោកស្រី Marina Sereni ដែលកំពុងបំពេញ​
ទស្សន​កិច្ចនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
បាន​អះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រីអនុប្រធានរដ្ឋសភាអ៊ីតាលីជា​ជំហានជាក់ស្ដែងសំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីស៊ី​
ជម្រៅ ជាក់ស្ដែង ពិសេសគឺក្នុងកាលៈទេសៈប្រទេសទាំងពីរទើបនឹងបានរំលឹក​
ខួប​អនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។

        មុននោះ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និង​អនុប្រធាន​រដ្ឋសភាអ៊ីតាលីលោកស្រី Marina Sereni បានជួបចរចារ។ ភាគីទាំងពីរ​បានឯកភាព
បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទ​ពិសោធន៍និតិបញ្ញត្តិ
និងឃ្លាំមើល ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកលើវេទិការសភា​ព​ហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ