ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Ha Tinh

នាព្រឹកថ្ងៃទី 2 ឧសភា ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung និង
គណះប្រតិភូ សមាជិកសភា ខេត្ត Ha Tinh បានអញ្ចើញទៅត្រួតពិនិត្យ​សន្ទុះកសាង ​ រួមសហការ ដោះស្រាយបណ្ដាការលំបាករបស់វិនិយោគិន​ ទន្ទឹមនឹង​នោះទៅសាក់
សួរសុក្ខទុក លើកទឹកចិត្ត បណ្ដាកម្មាភិបាល វិស្វករ កម្មករ ពលករ នៅ​កសិដ្ឋាន 
មណ្ឌលសេដ្ឋកិច្ច Vung Ang ស្រុក Ky Anh ខេត្ត Ha Tinh (ភាគ​កណ្ដាល​វៀតណាម)។នៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអោយ​ដឹងថា៖ ​រដ្ឋសភា រដ្ឋាភិបាល
វៀតណាមបាននិងកំពុងសកម្មស្វែងរកបណ្ដាវិធានការសមស្របដើម្បីដោះស្រាយ
បណ្ដាការលំបាកយ៉ាងឆាប់ៗ ជំរុញល្បឿនអភិវឌ្ឈន៏របស់​បណ្ដាមណ្ឌលឧស្សាហកម្ម 
មណ្ឌលសេដ្ឋកិច្ច ក្នុងទូទាំងប្រទេស ដែល ក្នុងនោះមានមណ្ឌលសេដ្ឋកិច្ច Vung Ang។ក្នុងសភាពការជួបការលំបាករួម ​ដោយការជះឥទ្ធិពល​របស់វបត្តិសេដ្ឋកិច្ចពិភពលោក 
ប្រធានរដ្ឋសភា បានស្នើបណ្ដាវិនិយោគិន គណះកម្មាធិការមណ្ឌលសេដ្ឋកិច្ច Vung Ang រដ្ឋអំណាចដំបន់ត្រូវការសកម្មជាងទៀត ​ក្នុងការងារ ​រួមសហការ ម្ចាស់ការ 
មានដំណោះស្រាយជំនះពុះពារលើការលំបាក ជំរុញយ៉ាងលឿនល្បឿនរបស់គំរោង
ការណ៏ ខំប្រឹងប្រែងដាក់អោយដំណើការបណ្ដាសំណង់យ៉ាងឆាប់ៗ រួមចំណែក
សំខាន់ចូលក្នុងការអភិវឌ្ឈន៏សេដ្ឋកិច្ច សង្គម នៅក្នុងដំបន់៕

ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Ha Tinh - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ទៅបំពេញការងារនៅខេត្ត Ha Tinh
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ