ប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៉ូឡូង
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញ(រូបថតInternet) |
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣នៅទ្វីបអឺរ៉ូប នារសៀលថ្ងៃទី ១៤
មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទៅកាន់រដ្ឋធានី Warszawa ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញតាមសេចក្ដីអញ្ជើញរបស់លោកស្រី Ewa
Kopacz ប្រធានរដ្ឋសភាប៉ូឡូង។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung បាន
មានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ូឡូញលោកស្រី Ewa Kopacz ។ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷ ដំណើរទស្សនកិច្ចលើកនេះ របស់គណះប្រតិភូ
រដ្ឋសភាវៀតណាមគឺសំដៅ បង្កើនទំនាក់ទំនជាប្រពៃណី មិត្តភាព កិច្ចសហប្រតិបត្តិការ
លើច្រើនវិស័យរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានស្នើភាគី
ទាំងពីរជំរុញខ្លាំងជាងទៀត សកម្មភាពផ្លាស់ប្តូរបទពិសោធន៍ និងបណ្ដុះបណ្ដាលជំនាញ
លើគ្រប់វិស័យ ក៏ដូចជា បង្កើតទំនាក់ទំនងផ្ទាល់រវាងបណ្ដាអង្គភាពអាជីវកម្ម និងតំបន់
នានានៃប្រទេសទាំងពីរ។ ស្ដីពីទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានសម្ដែងគោលបំណងថា÷ រដ្ឋសភានៃប្រទេសទាំងពីរ បង្កើន
កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណះប្រតិភូគ្រាប់ជាន់ថ្នាក់ នៃស្ថាប័នឯកទេសនានា នៃ
រដ្ឋសភា។
លោកស្រី Ewa Kopacz ប្រធានរដ្ឋសភាប៉ូឡូញបានឯកភាពជាមួយបណ្ដាការផ្តួចផ្តើម
គំនិត របស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ស្ដីពីការបន្តជំរុញបណ្ដា
កម្មវិធី គំរោងការណ៍សហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
មុនពេលចាក់ចេញពីរដ្ឋធានី Berlin ទៅបំពេញទស្សនកិច្ចនៅប៉ូគូញប្រធានរដ្ឋសភា
វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយប្រធាន ក្រុមប្រឹក្សារអាលឺម៉ង់
Vin Phrit Ksetsman ផងដែរ៕