ប្រធានរដ្ឋសភាវៀតណាមនិងកូរ៉េខាងត្បូងអញ្ជើញចូលរួមវេទិកាវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅរដ្ឋធានីសេអ៊ូល ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជា ផ្លូវការនៅកូរ៉េខាងត្បូង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងសមភាគីកូរ៉េខាងត្បូងលោក Moon Hee Sang បានអញ្ជើញចូលរួម វេទិកាវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង។ 
ប្រធានរដ្ឋសភាវៀតណាមនិងកូរ៉េខាងត្បូងអញ្ជើញចូលរួមវេទិកាវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ - ảnh 1 រធានរដ្ឋសភានៃប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីបើកសម្ពោធជើងហោះហើរពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលតភ្ជាប់កោះពេជ្រ Phu Quoc របស់វៀតណាមជាមួយរដ្ឋធានីសេអ៊ូលរបស់ កូរ៉េខាងត្បូង


អញ្ជើញថ្លែងសន្ទរកថា នៅវេទិកានេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee Sang បានសម្ដែង នូវគោលបំណងថា សហគ្រាសកូរ៉េខាងត្បូងនិងវៀតណាមនឹងបន្តជួបប្រាស្រ័យ ផ្នែកសេដ្ឋកិច្ចយ៉ាងសកម្មដើម្បីរួមចំណែកទៅក្នុងភាពសម្បូររុងរឿងរួមនៃប្រទេសទាំងពីរក៏ដូចជារបស់ទី្វអាស៊ីទាំងមូលផងដែរ។ លោកបានអះអាងថា រដ្ឋសភាកូរ៉េ ខាងត្បូងនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពរបស់សហគ្រាសនៃប្រទេសទាំងពីរ។

        អញ្ជើញថ្លែងមតិឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា សហគ្រាសកូរ៉េខាងត្បូងកំពុងដើរតួនាទីសំខាន់ក្នុង វិស័យសេដ្ឋកិច្ចសំខាន់មួយចំនួនរបស់វៀតណាមដូចជា៖ ឧស្សាហកម្មអេឡិច ត្រូនិក ថាមពល រថយន្ត និងសំណង់ ជាដើម។ កូរ៉េខាងត្បូងកំពុងជាដៃគូ FDI ធំបំផុតរបស់វៀតណាម ដោយរួមចំណែកសំខាន់ទៅក្នុងការផ្ទេរប្ដូររចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ច បង្កើតការងារធ្វើ ក៏ដូចជាជំរុញសុខមាលភាពសង្គមនៅវៀត ណាម ផងដែរ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

        “យើងខ្ញុំមានគោលបំណងថា សហគមន៍ពាណិជ្ជករនៃប្រទេសទាំងពីរនឹង ពង្រីកឧត្តមភាពដើម្បីក្លាយទៅជាកត្តាគន្លឹះក្នុងសកម្មភាពសហប្រតិបតិ្តការនិង តភ្ជាប់សេដ្ឋកិច្ច ក៏ដូចជារួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អ ប្រសើររវាងវៀតណាមនិងកូរ៉េខាងត្បូងអោយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជោគជ័យរបស់មិត្តគឺជាជោគជ័យរបស់យើងខ្ញុំដែរ។ យើងខ្ញុំជានិច្ចកាល បើកចំហរច្រកទ្វារ ដើម្បីទទួលស្វាគមន៍មិត្តពាណិជ្ជករកូរ៉េខាងត្បូងទាំងអស់មក សហប្រតិបតិ្តការនិងបណ្ដាក់ទុនចូលមកវៀតណាម។ យើងខ្ញុំសន្យានឹងរួម ដំណើរជាមួយមិត្តទាំងអស់ជានិច្ច”។

        នៅវេទិកានេះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នុង ពិធីបើកសម្ពោធជើងហោះហើរពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលតភ្ជាប់កោះពេជ្រ Phu Quoc របស់វៀតណាមជាមួយរដ្ឋធានីសេអ៊ូលរបស់ កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ