ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-130

          (VOV)_នាព្រឹកថ្ងៃទី ២៣ មិនា ប្រធានរដ្ឋសភាវៀតណាម លោក ​Nguyen
Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ​បាន​ត្រឡប់មករដ្ឋធានី
ហាណូយវិញ ​បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមមហា​សន្និបាតសហភាព​អន្តរសភា ពិភពលោក IPU-130 និងបំពេញទស្សនកិច្ចជាផ្លូវការនៅ​ស្វីសនិងអីតាលីប្រកប
ដោយជោគជ័យ។ នៅទីកន្លែងនិមួយៗ ប្រធានរដ្ឋ​សភា Nguyen Sinh Hung និង គណៈប្រតិភូរដ្ឋសភាវៀតណាម ​បានចូលរួម​ព្រឹត្តិការណ៍ជាច្រើន ជួបប្រាស្រ័យ
ជាន់ខ្ពស់។ មិនគ្រាន់តែបន្សល់ទុកមកចំណាប់អារម្មណ៍ល្អដ៏ជ្រាលជ្រៅចំពោះមិត្ត ភក្តិអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជោគជ័យទទួលបានក្នុង​ដំណើរទស្សនកិច្ចនេះ ​មានអត្ថន័យដ៏សែនសំខាន់ ក្នុងការបង្កើន លើកកំពស់ទំនាក់ទំនងការទូត​រវាង ថ្នាក់រដ្ឋ រដ្ឋសភារវាងវៀតណាម ជាមួយ IPU ស្វីស និងអ៊ីតាលីទៀតផង​។ នៅក្នុង​កិច្ចប្រជុំពេញអង្គ នៃមហាសន្និបាត IPU-130 ប្រធានរដ្ឋសភា Nguyen Sinh Hung បានមានបទសន្តរកថាដោយអះអាងនូវទស្សនរបស់វៀតណាម​គឺ៖ជានិច្ច​កាល​​​មានការទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិនានា ពិសេសគឺ​បញ្ហា​សន្តិភាព ប្រជាធិប
តេយ្យ   ទទួលបានការគាំទ្រនិងការវាយតំលៃខ្ពស់​ពីសមាជិកទាំងឡាយ។នៅក្នុង កិច្ចប្រជុំនេះ គណប្រតិោភូវៀតណាម ​បាននាំចេញប្រធានបទដាក់ជូន IPU  លើកទី១៣២ នៅវៀតណាម នោះគឺ៖​រដ្ឋសភានិងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ ចីរភាព បន្ទាប់ពីឆ្នាំ ២០១៥ដែរ។

ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-130  - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung (TTXVN)
 

ក្រោយពីចូលរួមមហាសន្និបាត IPU -130 លោក Nguyen Sinh Hung និងគណៈ ប្រតិភូរដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចនៅស្វីសនិងអ៊ីតាលី។ នៅក្នុង បណ្ដាជំនួបសន្ទនា ជួបសម្ដែងការគួរសមនៅប្រទេសទាំងពីរនេះ លោក Nguyen Sinh Hung និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ សុទ្ធតែអះអាងនូវគោលបំណងបង្កើន
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស
និមួយៗផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ