ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចំនួន៣នៅទ្វីបអឺរ៉ូបប្រកបដោយជោគជ័យ
(VOV)_នាថ្ងៃទី ១៧ មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានមកដល់រដ្ឋធានីហាណូយ បញ្ចប់ដំណើរបំបេញទស្សនកិច្ចជាផ្លូវការនៅរស្ស៊ី អាលឺម៉ង់ និងបូឡូញ។ នៅក្នុងបណ្ដាជំនួបសន្ទនា ជំនួបប្រាស្រ័យ ប្រធានរដ្ឋសភា
Nguyen Sinh Hung សុទ្ធតែអះអាងថា÷រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម យកចិត្តទុកដាកជាច្រើន និងមានគោលបំណងជំរុញខ្លាំងថែមទៀត ទំនាក់ទំនងមិត្ត
ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយរុស្ស៊ី អាលឺម៉ង់និង
បូឡូញ ។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស រុស្ស៊ី អាលឺម៉ង់និងបូឡូញ សុទ្ធតែមានគោល
បំណង ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព លើគ្រប់វិស័យ ពីនយោ
បាយ សេដ្ឋកិច្ច សន្តិសុខ ការពារប្រទេស វប្បធម៌អប់រំ បណ្ដុះបណ្ដាល ពង្រឹង និង ពង្រីកទំនាក់ទំនងជាប្រពៃណីជាមួយវៀតណាមដោយឥតឈប់ឈរ។ ថ្នាក់ដឹកនាំ រដ្ឋសភា និងបណ្ដាតំបន់ នៅរុស្ស៊ី អាលឺម៉ង់និងបូឡូញ បានចាត់ទុកថា÷ដំណើរទស្សន កិច្ចលើកនេះ នឹងបន្តពង្រឹង និងបើកចេញ ឱកាសថ្មី ចំពោះរដ្ឋសភាវៀតណាម ក្នុង
ការងារនីតិបញ្ញត្តិ ឃ្លាំមើល បណ្ដាកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស
ទាំងពីរ ដើម្បី នាំមកផលប្រយោជន៍ជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកពូនជ្រំអោយទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (internet) |