ប្រធានរដ្ឋសភាវៀតណាមបានចូលរួមពិធីបើកបវេសនកាលនៅសាលាសភាបណ្ឌិតប៉ូលីស
|
ប្រធានរដ្ឋសភាវៀតណាមបានចូលរួមពិធីបើកបវេសនកាលនៅសាលាសភាបណ្ឌិតប៉ូលីស (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៣តុលានៅទីក្រុងហាណូយ សាលាសភាបណ្ឌិតប៉ូលីសប្រជាជនបានរៀបចំដ៏មហោឡារឹកពិធីបើកបវេសនកាលថ្មី (២០១៤-
២០១៥)។ តាងនាមថ្នាក់ដឹកនាំបក្សរដ្ឋ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung
បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពថ្មី ភារកិច្ចរបស់កំលាំងនគរបាលប្រជាជនដ៏ធ្ងន់ធ្ងរពិសេសគឺក្នុងកាលៈទេសៈស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់មានបំរ៉ែបំរួលស្មុគ
ស្មាញ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរថា៖
“សាលាសភាបណ្ឌិតប៉ូលីសប្រជាជននិងបណ្ដាសាលានគរបាលត្រូវបន្ត
ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា ច្បាមជាប់លាតត្រដាងអនុវត្តល្អសេចក្តីសំរេចចិត្តមជ្ឈឹម
ស្ដីពីការផ្លាស់ប្តូរថ្មីជាសារវន្តលើគ្រប់វិស័យការអប់រំនិងបណ្ដុះបណ្ដាលនិងយុទ្ធសាស្ត្រកសាងនិងការពារមាតុប្រទេសក្នុងស្ថានភាពថ្មី កសាងសាលាសភា
បណ្ឌិតខ្លាំងក្លាអំពីនយោបាយនិងការចាត់តាំង៕”