ប្រធានរដ្ឋសភាវៀតណាមបានជួបសន្ទនាជាមួយប្រធាន IPU

ប្រធានរដ្ឋសភាវៀតណាមបានជួបសន្ទនាជាមួយប្រធាន IPU - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានមកជួបសម្ដែង ការគួរសមប្រធានអន្តរសភាពិភពលោក (IPU) លោក Abdelwahad Radi។ (VOV)


          Vovworld-បន្ទាប់ពីទៅកាន់ទីក្រុង Geneva ស្វីស នារសៀលថ្ងៃទី១៦មិនា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងគណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភាវៀតណាមបានមកជួបសម្ដែងការគួរសមប្រធានអន្តរសភាពិភពលោក
(IPU) លោក Abdelwahad Radi។

        នៅទីនេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានជឿជាក់ថា មហា
សន្និបាត IPU លើកទី១៣០នឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ប្រធាន
រដ្ឋសភាបានថ្លែងអំណរគុណការគាំទ្រ ជួយឧបត្ថម្ភរបស់លោកប្រធាន IPU ដើម្បីរដ្ឋសភាវៀតណាមបានទទួលរៀបចំមហាសន្និបាតអន្តរសភាពិភព​លោក
លើកទី១៣២នៅទីក្រុងហាណូយនាខែមិនាឆ្នាំ២០១៥។ ជាមួយ​ប្រធានបទ “អន្តរសភានិងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ចីរភាពក្រោយឆ្នាំ២០១៥” នៅមហា
សន្និបាត IPU 132 ប្រធានរដ្ឋសភាជឿជាក់ថា នេះនឹងជាឱកាស​ដើម្បី​រដ្ឋសភា
នានាចែករំលែកទស្សនៈអាទិភាពរបស់ប្រទេសនិងដំបន់អំពីបញ្ហា​អភិវឌ្ឍន៍
ក្រោយឆ្នាំ២០១៥។ រីឯប្រធាន IPU លោក Abdelwahad Radi បាន​វាយ​តំលៃ
ខ្ពស់ការខំប្រឹងប្រែងត្រៀមរៀបចំឲ្យ IPU លើកទី១៣២របស់វៀតណាម។

        បន្ទាប់ពីការជួបសន្ទនា ប្រធានរដ្ឋសភា Nguyen Sinh Hung និងប្រធាន IPU
Abdelwahad Radi បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈ​រវាង​រដ្ឋសភាវៀតណាមជាមួយអន្តរសភាពិភពលោកអំពីការដែលវៀតណាមត្រៀម
រៀបចំមហាសន្និបាត IPU-132 និងសន្និសីទទាក់ទិននានា។ ក្នុងឱកាសនេះដែរ គណៈប្រតិភូវៀតណាមបានប្រកាស Logo មហាសន្និបាត IPU-132។ Logo មហា
សន្និបាត IPU-132 ជាសាររបស់រដ្ឋសភាវៀតណាម ជាប្រទេសម្ចាស់ផ្ទះ សមាជិក
សកម្មមានការទទួលខុសត្រូវរបស់ IPU ខំប្រឹងប្រែងដើម្បីសន្តិភាព​សម្បូររុងរឿង
អភិវឌ្ឍន៍លើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ