ប្រធានរដ្ឋសភាវៀតណាមបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតស្រុក Cam Xuyen ខេត្ត Ha Tinh
|
ប្រធានរដ្ឋសភាវៀតណាមបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតស្រុក Cam Xuyen ខេត្ត Ha Tinh (VOV) |
Vovworld-នាព្រឹកថ្ងៃទី៣តុលាប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung រួមជាមួយគណៈប្រតិភូសមាជិកសភាមណ្ឌល Ha Tinh បានជួបសន្ទនាជា
មួយអ្នកបោះឆ្នោតស្រុក Cam Xuyen ខេត្ត Ha Tinhដើម្បីរាយការណ៍ជាមួយអ្នក
បោះឆ្នោតខ្លឹមសាររបៀបវារៈសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣និងផ្ទៀងស្ដាប់បំណងប្រាថ្នារបស់អ្នកបោះឆ្នោតមុនសម័យប្រជុំ។
នៅទីនេះប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានកត់សម្គាល់មតិរួមចំណែកដ៏ស្មោះត្រង់របស់អ្នកបោះឆ្នោតស្រុក Cam Xuyen ផ្ញើរជូនរដ្ឋសភា
រដ្ឋាភិបាល។ ប្រធានរដ្ឋសភាបានស្នើរខេត្ត Ha Tinh និងស្រុក Cam Xuyen ត្រូវ
អាទិភាពវិនិយោគសំរាប់សុខាភិបាលទេសចរណ៍ អភិវឌ្ឍន៍នគរជាដើម។ ក្នុង
និន្នាការអភិវឌ្ឍន៍ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម Ha Tinh ត្រូវរៀបចំ
ផែនការផលិតកម្មលើកកំពស់សមត្ថភាពផលិតកម្មទំនើបភាវូបនីយកម្មកសិកម្ម
ជនបទនា៥ឆ្នាំខាងមុខក៏ដូចជាបង្កើនទាក់ទាញវិនិយោគទៅក្នុងបណ្ដាមណ្ឌល
សេដ្ឋកិច្ចមណ្ឌលឧស្សាហកម្ម៕