(VOVworld) - ក្នុងអាណត្តិកន្លងទៅ បក្សភាគខុទ្ទកាល័យរដ្ឋសភាវៀតណាមបាន
ខំប្រឹងប្រែង ដណ្ដើមបានលទ្ធផលសំខាន់ជាច្រើន រួមវិភាគទានក្នុងការផ្លាស់ប្ដូរថ្មី
លើកកំពស់គុណភាពធ្វើសកម្មភាពរបស់រដ្ឋសភាក្នុងសកម្មភាពនិតិបញ្ញត្តិ ឃ្លាំ
មើលនិង សំរេចបញ្ហាសំខាន់ៗរបស់ប្រទេសជាតិហើយត្រូវបានប្រជាជនគាំទ្រនិង
វាយតំលៃខ្ពស់។ថ្លែងមតិនៅមហាសន្និបាតបក្សភាគខុទ្ទកាល័យលើកទី១៣នាព្រឹក
ថ្ងៃទី២៩ កក្កដា ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើរឲ្យខុទ្ទកាល័យ
រដ្ឋសភាក្នុងអាណត្តិខាងមុខចាំបាច់ត្រូវបន្តជំរុញខ្លាំងនូវការនាំរដ្ឋធម្មនុញ្ញឆ្នាំ
២០១៣ចូលក្នុងជីវភាពរស់នៅ ក៏ដូចជាការងារកសាងបក្ស កសាងកម្មាភិបាល
បក្ខជន ឲ្យបានរឹងមាំអំពីនយោបាយ ស្អាតស្អំនិងមានសមត្ថភាពជំនាញខ្ពស់៕