ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ កញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។ 
ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស - ảnh 1តំណាងរដ្ឋសភាបង់ក្លាដែសទទួលស្វាគមន៍ប្រធានរដ្ឋសភា និងគណៈប្រតិភូវៀតណាម។
(រូបថត៖ VOV)
ទទួលស្វាគមន៍ គណៈប្រតិភូនៅអាកាសយានដ្ឋាន សម្រាប់ខាងប្រទេសមិត្តមានលោក Iqbalur Rahim សមាជិកសភា-ឋានៈរដ្ឋមន្ត្រីនិងលោក K.M. Abdus Salam អគ្គលេខាធិការរដ្ឋសភា បង់ក្លាដែស មន្ត្រីមួយចំនួននៃរដ្ឋសភានិងក្រសួងការបរទេសបង់ក្លាដែស។ ខាងវៀត ណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែសលោក Nguyen Manh Cuong និងកម្មាភិបាលបុគ្គលិកនៃស្ថានទូត។
បន្ទាប់ពីមកដល់រដ្ឋធានី Dhaka ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាប់ផ្តើមសកម្មភាពនានា ក្នុងនោះនឹងមានជំនួបពិភាក្សាការងារជាមួយសម ភាគីបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។ ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ។ តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសបង់ក្លាដែស; ចូលរួមក្នុងការ បើកការតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ និងថ្លែងសុន្ទរកថានៅបណ្ឌិតសភាការទូត; ចូលរួម និងថ្លែងសុន្ទរកថា នៅវេទិកាគោលនយោបាយនិងច្បាប់ អំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យមួយចំនួន; ទទួលជួបតំណាងសហគ្រាស មួយចំនួន; ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅបង់ក្លាដែស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ