ប្រធានរដ្ឋសភាវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២៧-២៨ ខែកញ្ញា
|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា សម្តេច
ហេងសំរិន នារសៀលថ្ងៃទី២៧ កញ្ញា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi
Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីសាធារណៈ
រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព
នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា
ឆ្នាំ២០១៦ ដើម្បីរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស វៀតណាម
និងកម្ពុជា ៕