ប្រធានរដ្ឋសភាវៀតណាមមានជំនួបសន្ទនាសំខាន់ៗនៅអាមេរិក

(VOVworld) - នាថ្ងៃទី២ កញ្ញា នៅក្រៅសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី
៤នៅទីក្រុងញូវយ៉ករបស់អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត ប្រធានមហាសន្និបាត
អង្គការសហប្រជាជាតិនីតិកាលទី៦៩និងប្រធានមហាសន្និបាតអ.ស.បនីតិកាលទី
៧០។
ប្រធានរដ្ឋសភាវៀតណាមមានជំនួបសន្ទនាសំខាន់ៗនៅអាមេរិក - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធានមហាសន្និបាតអ.ស.ប
នីតិកាលទី៦៩លោក Sam Kahama Kutesa

ធ្វើការផ្លាស់ប្ដូរជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធាន មហាសន្និបាតអ.ស.បនីតិកាលទី៦៩លោក Sam Kahama Kutesa បានវាយតំលៃ
ខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាម ក៏ដូចជាលទ្ធផលនៃការអនុវត្តគោល
ដៅសហស្សវត្សរ៍របស់វៀតណាមផងដែរ។លោក Sam Kahama Kutesa មានគោល
បំណងថា រដ្ឋសភាវៀតណាមបន្តរួមវិភាគទានជាច្រើនថែមទៀតសំ រាប់សកម្ម
ភាព កម្មវិធីនៃមហាសន្និបាតអ.ស.ប។
បន្ទាប់នោះ ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែតលោក Urban Ahlin
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងអំណរគុណការជួយ
ឧបត្ថម្ភ រួមវិភាគទានដ៏សកម្មរបស់ស៊ុយអែតដើម្បីវៀតណាមរៀបចំប្រកបដោយ
ជោគជ័យនូវមហាសន្និបាត IPU លើកទី១៣២នាខែមិនាឆ្នាំ២០១៥។លោក
Nguyen Sinh Hung បានស្នើរឲ្យរដ្ឋសភាស៊ុយអែតគាំទ្រវៀតណាមឈរឈ្មោះក្លាយ
ទៅជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១
និងបានឈរឈ្មោះចូលក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអាណត្តិ២០១៦-២០១៨។
ប្រធានរដ្ឋសភាវៀតណាមមានជំនួបសន្ទនាសំខាន់ៗនៅអាមេរិក - ảnh 2
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធានប្រធានរដ្ឋសភាស៊ុយអែត
លោក Urban Ahlin 

នៅជំនួបសន្ទនាជាមួយប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៧០ ប្រធានរដ្ឋ
សភាវៀតណាមលោក Nguyen Sinh Hung បានអបអរសាទរលោក Mogens Lyk-
ketoft ដោយត្រូវបានជ្រើសតាំងជាប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៧០
 ព្រមទាំងសំដែងគោលបំណងថា ស្មារតីនៃសេចក្ដីប្រកាសហាណូយ នឹងត្រូវ
បានឆ្លុះបញ្ចាំងក្នុងឯកសារនៃសន្និសីទកំពូលអ.ស.បនាពេលអនុម័តលើរបៀប
វារៈអភិវឌ្ឍន៍ក្រោយពីឆ្នាំ២០១៥ខាងមុខ។
នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏មានជំនួប
សន្ទនាជាមួយប្រធានរដ្ឋសភាស៊ីរី អនុប្រធានរដ្ឋសភាគុយបា អតីតសមាជិក
សភាអាមេរិក Joseph P. Kennedy និងក្រុមអង្គភាពអាជីវកម្មអាមេរិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ