ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជួបចរចាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្សិក
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung គណៈប្រតិភូព្រឹទ្ធសភា ប៊ែលហ្សិក ដឹកនាំដោយលោកស្រី Christine Defraigne ប្រ
ធានព្រឹទ្ធសភា បានអញ្ជើញមកដល់ទីក្រុងហាណូយចាប់ផ្តើម ដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម។ នារសៀលថ្ងៃទី៣វិច្ឆិកា ពិធីទទួល បដិសណ្ឋារកិច្ចគណៈ
ប្រតិភូបានប្រារព្វឡើងដ៏មហោឡារឹតនៅវិមានរដ្ឋសភា។ បន្ទាប់ពីពិធីនេះ ថ្នាក់ដឹក
នាំទាំងពីររូបបានដំណើរការកិច្ចចរចា។
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួប
ជាមួយប្រធានព្រឹទ្ធសភា ប៊ែលហ្សិកលោកស្រី Christine Defraigne |
នៅជំនួបនេះ លោក Nguyen Sinh Hung មានបំណងថា ភាគីទាំងពីរនឹង បន្តអនុវត្តដោយប្រសិទ្ធិភាពរាល់គំរោងការដែលបានចុះហត្ថលេខាមុននេះ នឹង ឈានដល់កិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាថែមទៀតលើបណ្តាវិស័យជាអាទិ ភាពដូចជាបច្ចេកវិទ្យាខ្ពស់ ឬកំណើនបៃតងជាដើម។
រីឯប្រធានព្រឹទ្ធសភា ប៊ែលហ្សិកវិញ លោកស្រី Christine Defraigne មានបំ
ណងថា ភាគីទាំងពីរនឹងរួមសហការគ្នាលើបណ្តាវេទិការពហុភាគី សំដៅបង្កើន នូវការផ្លាស់ប្តូរនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវិស័យដែលភាគីទាំងពីរមាន
ការយកចិត្ត ទុកដាក់ដូចគ្នា៕