ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួបជាមួយសហព័ន្ធអ្នកកាសែតអាស៊ាន

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួបជាមួយសហព័ន្ធអ្នកកាសែតអាស៊ាន - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួប
ជាមួយសហព័ន្ធ អ្នកកាសែតអាស៊ាន


(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung បានអញ្ជើញទទួលជួបសន្ទនាជាមួយសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) ដឹកនាំដោយលោក Benny Antiporda អនុប្រធានក្លឹបសាព័ត៌មានជាតិ ហ្វីលីពីននិង
ជាប្រធាន CAJ ក្នុងឱកាសគណៈប្រតិភូមកចូលរួមពិធីរំលឹកខួប​លើកទី៤០ នៃទិវា
បង្កើតសហព័ន្ធ។ អញ្ជើញចូលរួមក្នុងជំនួបនេះ មានអ្នក កាសែត Thuan Huu ប្រ
ធានសមាគមន៍អ្នកកាសែតវៀតណាម។

        ថ្លែងមតិក្នុងពិធី លោក Benny Antiporda បានសម្តែងនូវក្តីជឿជាក់ថា ក្នុង
ឋានៈជាប្រធាន CAJ នាពេលខាងមុខ សមាគមអ្នកកាសែតវៀតណាម នឹងបំពេញ
ល្អភារកិច្ចរបស់ខ្លួននិងមានកិត្យានុភាពក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ លោក Nguyen Sinh Hung បានសង្ឃឹមថា តាមរយៈសកម្មភាព​
សាព័ត៌មាន អ្នកកាសែត CAJ នឹងផ្សព្វផ្សាយនិងរក្សាចំណងសាមគ្គីភាព មិត្តភាព និងធ្វើឲ្យល្អថែមទៀតតួនាទីផ្សាភ្ជាប់ជាតិនិងបណ្តប្រទេសអាស៊ាន ដើម្បីសន្តិ ភាព ភាពសម្បូរុងសរឿងនឹងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាននិងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ