ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកអាមេរិក John McCain

(VOVworld)-នាព្រឹកថ្ងៃទី៩សីហានៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកអាមេរិក
លោក John McCain ដែលជាសមាជិកគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា
អាមេរិក និងព្រឹទ្ធសមាជិក Sheldon Whitehouse រួមជាមួយទីប្រឹក្សា ឧបការី ដែល កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកអាមេរិក John McCain - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួល
ជួបសន្ទនជាមួយព្រឹទ្ធសមាជិកអាមេរិក John McCain
(រូបថតៈ vov)

        ក្នុងជំនួបនេះ លោក Nguyen Sinh Hung បានវាយតម្លៃខ្ពស់​ចំពោះរាល់ការ
រួមវិភាគទានរបស់លោក John McCain ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក
ព្រមទាំងជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍ដ៏រឹង
មាំជាង ទៀត។ លោក John McCain ចាត់ទុកថា វៀតណាមនិងអាមេរិកត្រូវ
បង្កើនរាល់ការខំប្រឹងប្រែងឲ្យខ្លាំងក្លារជាងទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច
ការពារជាតិ និងសន្តិសុខ។ លោក John McCain ក៏បានសង្កត់ធ្ងន់ថា បណ្តាកិច្ច
ព្រមព្រៀង ជាពិសេសគឺកិច្ចព្រមពព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្រ្តអន្តរប៉ាស៊ី
ហ្វិក(TPP)គឺមានសារៈសំខាន់ចាំបាច់ដែលប្រទេសទាំងពីរត្រូវជម្រុញឲ្យយ៉ាង
ឆាប់ៗ។ ចំពោះមតិរបស់លោក John McCain និងសមាជិក ស្តីអំពីស្ថានភាព
ក្នុងតំបន់​ ពិភពលោក និងនៅសមុទ្រ ខាងកើត ប្រធានរដ្ឋសភាវៀតណាមបាន
ចាត់ទុកថា ភាគីនានាគួរតែគោរពច្បាប់ អន្តរជាតិ និងអះអាងថា វៀតណាមមាន
គោលបំណង កសាងទំនាក់ទំនងដៃគូជាមួយប្រទេសទាំងអស់លើសកលលោក
ដើម្បីសន្តិភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍លើពិភាពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ