ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញទៅជូនពរឆ្នាំថ្ងៃ

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញទៅជូនពរឆ្នាំថ្ងៃ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញទៅជូនពរឆ្នាំថ្ងៃថ្នាក់ដឹកនាំ កម្មាភិបាលនៃធនាគារជាតិ

(VOVworld) -ផ្នែកគយបន្តសុក្រិត្តយន្តការ កែទម្រង់រដ្ឋបាលរួមចំណែកជាមួយប្រទេស​
ទាំងមូល បំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥។ ថ្លែងមតិខណៈ ពេល
អញ្ជើញទៅសាកសួរសុខទុកនិងជូនពរឆ្នាំថ្មីកម្មាភិបាល និយោជិកអគ្គ នាយកដ្ឋានគយ នាថ្ងៃទី២៤កុម្ភៈ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានស្នើផ្នែកគយ បន្តការខំប្រឹងប្រែង រួមជាមួយប្រទេសជាតិ សុក្រិត យន្តការ កសាងជួរកម្មាភិបាលស្អាត
ស្អំ។ ក្នុងឪកាសនេះដែរ លោក Nguyen Sinh Hungបានអញ្ជើញចូលរួមនិងកាត់ខ្សែបូរ
សម្ពោធសារៈមន្ទីគយវៀតណាមផងដែរ។

     មុននោះលោក Nguyen Sinh Hung បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរ
ឆ្នាំថ្មីដល់កម្មាភិបាល និយោជិកនៃខុទ្ទកាល័យរដ្ឋសភា និងធនាគារជាតិវៀតណាម។នៅទីស្ដីការខុទ្ទកាល័យរដ្ឋ សភា លោក Nguyen Sinh Hung បានស្នើរឲ្យកម្មាភិ
បាលនិយោជិកម្នាក់ៗនៃ ខុទ្ទកាល័យរដ្ឋសភាបន្តសាមគ្គី រួមកម្លាំងកាយចិត្ត
ដើម្បីសំរេចល្អនូវភារកិច្ច  សក្តិសមទៅនឹងទំនុកទុកចិត្តរបស់បក្ស រដ្ឋនិងប្រជាជន
រួមចំណែកយ៉ាង ជាក់ស្ដែងក្នុងការរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍សំខាន់នានា
របស់ប្រទេស ជាតិក្នុងឆ្នាំ២០១៥។ក្នុងពេលជូនពរឆ្នាំថ្មីកម្មាភិបាល និយោជិកនៅ
ធនាគារជាតិ លោក Nguyen Sinh Hung ចាត់ទុកថា ក្នុងឆ្នាំ២០១៥ ខឿនសេដ្ឋកិច្ច
នៅក្នុងប្រទេសនិង ពិភពលោកនៅជួបការលំបាកជាច្រើន ហេតុនេះហើយ
ធនាគារជាតិត្រូវបន្ត សម្របសម្រួលរូបីយវត្ថុប្រកបដោយប្រសិទ្ធភាព រួមចំណែក
អនុវត្តបណ្ដាគោល ដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ ជំរុញ
ប្រទេសជាតិធ្វើសមាហ រណកម្មអន្តរជាតិយ៉ាងសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ