ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ - ảnh 1អនុប្រធានរដ្ឋសភាឡាវ លោកស្រី Sounthone Sayachak ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូរដ្ឋសភាវៀតណាមនៅព្រលានយន្តហោះ។ (រូបថត៖ VOV)
ប្រធានបទស្នូលនៃសន្និសីទគឺ "ការពង្រឹងតួនាទីរបស់សភាក្នុងការជំរុញកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ឡាវ និងវៀតណាម"។ ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំ ពេញអង្គ និងពិធីបិទ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងមានជំនួបសន្ទនា និងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់នានា អំពីបញ្ហាមួយចំនួនដែលជាក្ដីកង្វល់រួមទាក់ទងនឹងស្ថានភាពពិភព លោក និងតំបន់; ពិភាក្សាអំពីទិសដៅ និងវិធានការមួយចំនួន ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការនាពេលខាងមុខ។ លើសពីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងចូលរួមជំនួបសំណេះសំណាលជាមួយអតីតសិស្ស និងនិស្សិតឡាវ ដែលធ្លាប់ទៅ សិក្សានៅវៀតណាម; ជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ច និងសហគមន៍ ជនវៀតណាមនៅឡាវ ធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាម ធ្វើជាសាក្សីក្នុងពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូឡាវមួយចំនួន; ទៅទស្សនា បណ្ឌិត្យសភានយោបាយនគរបាលប្រជាជនឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ