ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសំណេះសំណាល ជាមួយក្រុមសមាជិករដ្ឋសភាវ័យក្មេង

(VOVWORLD) - នាល្ងាចថ្ងៃទី ២ មិថុនា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសមាជិករដ្ឋសភា វ័យក្មេង។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសំណេះសំណាល ជាមួយក្រុមសមាជិករដ្ឋសភាវ័យក្មេង - ảnh 1ក្រុមសមាជិករដ្ឋសភាវ័យក្មេង នីតិកាលទី១៥ ជូនផ្កាដល់លោកប្រធានរដ្ឋសភា
Vuong Dinh Hue។ (រូបថត៖ TTXVN)
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះសកម្មភាព របស់ក្រុមសមាជិករដ្ឋសភាវ័យក្មេង តាំងពីការបង្កើតរហូតមកដល់បច្ចុប្បន្ន។ តាមនោះ សមាជិករដ្ឋសភាវ័យក្មេងមានស្មារតីដ៏សកម្មនិងក្លៀវក្លាក្នុងការចូលរួមការងារនីតិប្បញ្ញត្តិ ឃ្លាំមើល ហើយសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ; មានមតិយោបល់ ដ៏មុតស្រួចលើគ្រប់ជ្រុងជ្រោយដែលត្រូវបានម្ចាស់ឆ្នោត កត់សម្គាល់។ ដើម្បីបន្តលើកតម្កើងតួនាទី ឋានៈ និងប្រសិទ្ធភាព គុណភាពសកម្មភាព នាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យសមាជិករដ្ឋសភាវ័យក្មេងចាំបាច់ត្រូវសិក្សារៀនសូត្រ ហាត់ពត់លត់ដំដើម្បីពង្រីកធនធានមនុស្ស វ័យក្មេងក្នុងសកម្មភាពរបស់រដ្ឋសភា។លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា៖
“យើងខ្ញុំមានបំណងថា សមាជិករដ្ឋសភាវ័យក្មេងនឹងក្លាយជាស្ពានប្រកបដោយ ប្រសិទ្ធភាពរវាងសកម្មភាពរបស់រដ្ឋសភាជាមួយម្ចាស់ឆ្នោតនិយាយរួម ហើយជា ពិសេសម្ចាស់ឆ្នោតវ័យក្មេងដែលជា យុវជននិងនិស្សិតលើទូទាំងប្រទេស។ តាមនោះ ចូលរួមចំណែកទៅក្នុងសកម្មភាពរបស់រដ្ឋសភាចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិនិយាយរួម និងកម្លាំងយុវជននិយាយដោយឡែក រួមចំណែកសុក្រិត ប្រព័ន្ធរបៀបរបប គោលនយោបាយ និងច្បាប់ ក៏ដូចជាក្នុងការឃោសនា ផ្សព្វផ្សាយ គោលនយោបាយ ច្បាប់និងការ អនុវត្តច្បាប់ចំពោះម្ចាស់ឆ្នោតវ័យក្មេង និងប្រជា ពលរដ្ឋវ័យក្មេងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ