ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែធ្នូ នៅវិមានរដ្ឋសភា (រដ្ឋធានីហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយអគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសម្តែងក្តីសប្បាយរីករាយចំពោះសមិទ្ធិផលនិងការយល់ដឹងរួមដ៏សំខាន់ ដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping ទទួលបានក្នុងជំនួបសន្ទនាកាលពីថ្ងៃទី ១២ ខែធ្នូ ជាពិសេសគឺការដែលភាគីទាំងពីរបានឯកភាពគ្នា កសាង “សហគមន៍ចែករំលែកអនាគតវៀតណាម - ចិន មានអត្ថន័យយុទ្ធសាស្ត្រ”។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ រូបថត៖ VOV |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន រក្សានិងពង្រឹងថែមទៀតនូវការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការឯកទេស ក្រុមសមាជិកសភាមិត្តភាព; បន្តពង្រីកតួនាទីយ៉ាងសំខាន់ក្នុងការកសាងច្រករបៀងគតិយុត្តនិងគោលនយោបាយបើកចំហនិងងាយស្រួល ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មឱ្យមានតុល្យភាពនិងចីរភាព ជាពិសេសការនាំចូលទំនិញកសិកម្មនិងជលផលរបស់វៀតណាមកាន់តែច្រើន។
ទិដ្ឋភាពនៃពិធីជួបសវនាការ។ រូបថត៖ VOV |
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងការផ្លាស់ប្តូរថ្មីដោយឥតឈប់ឈររបស់រដ្ឋសភាវៀតណាម ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានកត់សម្គាល់ថា ជំនួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់នៃស្ថាប័ននីតិបញ្ញត្តិទាំងពីរតែងតែត្រូវបានរក្សា ការសម្របសម្រួលនៅក្នុងយន្តការពហុភាគីបានប្រព្រឹត្តទៅជាប្រចាំ នាំទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរក្លាយទៅជាផ្នែកសំខាន់មួយនៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ៕