ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ដឹក​នាំកិច្ចប្រជុំ​ស្ដីពី​គោលនយោបាយ​សារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ

(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានដឹកនាំកិច្ចប្រជុំជាមួយស្ថាប័ននានា ដើម្បីធ្វើការពិភាក្សាអំពីការសម្របសម្រួលគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ដឹក​នាំកិច្ចប្រជុំ​ស្ដីពី​គោលនយោបាយ​សារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖qdnd.vn)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្តត់ធ្ងន់ថា សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ បានធ្វើការពិភាក្សា និងដាក់ចេញសេចក្ដីសម្រេចជាច្រើន ក្នុងនោះមានគោលការណ៍សិក្សាស្រាវជ្រាវសម្របសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយប័ណ្ណយ៉ាងបត់បែន ប្រកបដោយប្រសិទ្ធភាព ហើយសម្របសម្រួលគោលនយោបាយទាំងពីរនេះឲ្យបានសមស្រប នាពេលវេលាសមស្រប ដើម្បីបង្កើតកម្លាំងចលករ សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច ស្ដារផលិតកម្ម អាជីវកម្មឡើងវិញ និងជំរុញការវិនិយោគ រួមទាំងវិនិយោគសាធារណៈ និងវិនិយោគឯកជន។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យគណៈកម្មាធិការនានារបស់រដ្ឋសភាធ្វើការសម្របស្រួលជាមួយក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាល ដើម្បីពិនិត្យលើវិស័យដែលមានសក្កានុពលជាច្រើន សំដៅអនុវត្តន៍គោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ បម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាធានាសុខុមាលភាពសង្គម និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ