ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហ្សាកាតា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ី។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានក្រុមហ៊ុន Ciputra

អញ្ជើញទទួលជួបប្រធានក្រុមហ៊ុន Ciputra លោក Budiarsa Sastrawinata ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគ និងសកម្មភាពធុរកិច្ចរបស់ Ciputra ដែលមានដើមទុនជិត ៣ ពាន់លានដុល្លារអាមេរិក ជាពិសេសលើវិស័យធុរកិច្ច និងការផ្តល់សេវាអចលនទ្រព្យ រួមជាមួយនឹងសកម្មភាពសន្តិសុខសង្គមរបស់សម្ព័ន្ធក្រុមហ៊ុន។ ប្រធានរដ្ឋសភាបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Ciputra ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យផ្សេងៗទៀត; អំពាវនាវឱ្យមានអ្នកវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសទាំងពីរដើម្បីបង្កើតខ្សែសង្វាក់តម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។

អញ្ជើញទទួលជួបលោក Michael Jizhar អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Modena Group ប្រធានរដ្ឋសភាបានស្វាគមន៍ចំពោះវត្តមានរបស់សម្ព័ន្ធក្រុមហ៊ុន Modena និងជោគជ័យដំបូងនៅវៀតណាម។ លោកអនុប្រធាន Michael Jizhar បាននិយាយថា លោកកំពុងសិក្សាសាងសង់រោងចក្រផលិតឧបករណ៍អគ្គិសនី និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនៅប្រទេសវៀតណាម។ ជាមួយនឹងម៉ាកយីហោគ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអេឡិចត្រូនិកឈានមុខគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងផលិតផលចែកចាយទៅកាន់ប្រទេសចំនួន ៩២ ជុំវិញពិភពលោក ដែលមានវត្តមាននៅវៀតណាមចាប់តាំងពីឆ្នាំ ២០១៨ សម្ព័ន្ធក្រុមហ៊ុនមានបំណងចង់ពង្រីកវត្តមាន និងប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតនៅវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញក៏ដូចជា ក្នុងវិស័យផលិតរថយន្តអគ្គិសនីនាពេលខាងមុខ។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ី - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Traveloka 

អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Traveloka ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ Traveloka នៅវៀតណាម ហើយសង្ឃឹមថា Traveloka នឹងដើរតួនាទីត្រួសត្រាយក្នុងកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចវៀតណាមក្នុងវិស័យសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន។ លោកបានអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលរួមដំណើរ និងគាំទ្រ បង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ធានាការគោរពតាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ