ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល JBIC
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JBIC) និងជាទីប្រឹក្សាពិសេសនៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាល JBIC។ រូបថត៖ VOV |
នៅក្នុងជំនួបនេះ ប្រធាន JBIC លោក Maeda Tadashi បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ក្រុមសេដ្ឋកិច្ចធំបំផុតទាំង២០ នៅលើពិភពលោក (G20) កាលពីឆ្នាំមុន ជប៉ុនបានលើកសំណើរគំនិតផ្តួចផ្តើមសហគមន៍បំភាយឧស្ម័នសូន្យនៅអាស៊ី(AZEC) ហើយក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7)ក៏កំពុងផ្តោតលើការអនុវត្តគំនិតផ្តួចផ្តើមស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌(JETP) ផងដែរ។ ដើម្បីអនុវត្ត JETP នោះ JBIC បានសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣០០ លានអឺរ៉ូតាមរយៈធនាគារVietcombank ។ ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ ភាគីជប៉ុនមានបំណងចង់ឲ្យវៀតណាមបង្កើតក្រុមការងាររួមដើម្បីអនុវត្ត AZEC យ៉ាងឆាប់ៗ។ ជប៉ុនបានបង្កើតក្របខ័ណ្ឌដើម្បីជួយឧបត្ថម្ភវៀតណាមលើបញ្ហានេះ។
ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VOV |
រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា គោលបំណងផ្លាស់ប្តូរថាមពលបើទោះបីនៅប្រទេសណាក៏ដោយ ក៏ដាក់សន្តិសុខថាមពលជាចម្បង។ ដោយបានយល់ព្រមជាមួយប្រធាន JBIC អំពីការបង្កើតក្រុមការងាររួមគឺចាំបាច់ ប្រធានរដ្ឋសភាបានចែករំលែកថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចបញ្ជូនសមាជិកសភាទៅចូលរួមក្រុម។ ប្រធានរដ្ឋសភាសង្ឃឹមថាគំនិតផ្តួចផ្តើម AZEC នឹងត្រូវបានអនុវត្តនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕