ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing និងជាប្រធានទទួលបន្ទុក Boeing សកល លោក Michael Arthur។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing - ảnh 1ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)
លោកប្រធានរដ្ឋសភាវៀតណាមបានបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុន Boeing ក៏ដូចជាសហគ្រាសបរទេស មកបណ្តាក់ទុននៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា ក្រុមហ៊ុន Boeing នឹងពង្រីកសមត្ថភាពនៃការិយាល័យតំណាងនៅវៀតណាម ព្រមទាំងស្វាគមន៍ និង គាំទ្រចំពោះផែនការរបស់ Boeing ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសនៅវៀតណាម ដើម្បីដាក់ពង្រាយសកម្មភាពជួយឧបត្ថម្ភ ជាច្រើនដូចជា ការបណ្តុះបណ្តាល បច្ចេកទេស ការថែទាំជួសជុលយន្តហោះ។
រីឯខ្លួនវិញ អនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន Boeing និងជាប្រធានទទួលបន្ទុក Boeing សកល លោក Michael Arthur បានឲ្យដឹងថា វៀតណាមគឺជាប្រទេសដំបូង ដែលក្រុមហ៊ុន Boeing បើកការិយាល័យតំណាងក្រោយពីជំងឺកូវីដ ១៩ ត្រូវបាន គ្រប់គ្រង ព្រមទាំងបញ្ជាក់ថា នឹងបន្តពង្រីកសកម្មភាពដើម្បីជួយលើកកំពស់សមត្ថ ភាពតាមរយៈការបណ្តុះបណ្តាល ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ហើយសម្របសម្រួលជាមួយស្ថាប័នគ្រប់គ្រងផ្តល់វិញ្ញាបនប័ត្រអាកាសចរណ៍ ពង្រីក ខ្សែសង្វាក់ផ្គត់ផ្គង់ និងសកម្មភាពជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ