ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅប្រទេសអឺរ៉ុបខាងកើតទាំងពីរប្រកបដោយជោគជ័យ

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបធ្វើការជាមួយថ្នាក់ដឹកនាំកំពូលរបស់បណ្ដាស្ថាប័ននីតិប្បញ្ញត្តិហុងគ្រី ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល និងរដ្ឋមន្ត្រីមួយចំនួន។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅប្រទេសអឺរ៉ុបខាងកើតទាំងពីរប្រកបដោយជោគជ័យ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (រូបថត៖ VNA)

នារសៀលថ្ងៃទី១ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី ចក្រភពអង់គ្លេស អៀរឡង់ខាងជើង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ មិថុនា តបតាមការអញ្ជើញរបស់ប្រធានសភាហុងគ្រីលោក László Kövér ប្រធានសភាជាន់ទាបអង់គ្លេសលោក Lindsay Hoyle និងប្រធានព្រឹទ្ធសភាអង់គ្លេសលោក John Mcfall ។

នៅប្រទេសទាំងពីរដោយមានសកម្មភាពជិត ៥០ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបធ្វើការជាមួយថ្នាក់ដឹកនាំកំពូលរបស់បណ្ដាស្ថាប័ននីតិប្បញ្ញត្តិហុងគ្រី ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល និងរដ្ឋមន្ត្រីមួយចំនួន ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។ ប្រធានរដ្ឋសភាបានជួបជាមួយថ្នាក់ដឹកនាំក្រុមសមាជិកសភាមិត្តភាព សមាគមមិត្តភាពទ្វេភាគី តំណាងសម្ព័ន្ធក្រុមហ៊ុន សហគ្រាសនៃប្រទេសទាំងពីរ  ដែលបានវិនិយោគ និងសហប្រតិបត្តិការជាមួយវៀតណាម និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យមួយចំនួន ព្រមទាំង ចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំជាដើម។

ដំណើរទស្សនកិច្ចនេះសំដៅបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ រក្សានិងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ; អះអាងពីការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងដៃគូយុទ្ធសាស្ត្រវៀតណាម - ចក្រភពអង់គ្លេស និងអៀកឡង់ខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ